បាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា លោក អ៊ុយ វ៉ិតមេគយច្រកភ្នំដី ហៅ(ច្រកគីឡូ១៣ )បាន ធ្វើឲ្យប្រជាពលរដ្ឋ្ននិង អាជីវករកាន់តែក្តៅក្រហាយ ចំពោះការដាក់កុងត្រូល ជជុះជំរិតយកលុយ ពីអ្នករកស៊ីបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ ខណៈពួកគាត់ទាំង នោះបានត្អូញ ត្អែថា លោក អ៊ុយ វ៉ិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដីស្រុកសំពៅ លូន ខេត្តបាត់ដំបង បានកំពុងប្រើអំណាច ធ្វើបាបគាបសង្កត់ ទៅលើប្រជាពលរដ្ឋ ដែលបង្កភាពលំបាកក្នុង ការរកស៊ីដោយសារតែលោកអ៊ុយ វ៉ិត បានបើកដៃឲ្យមន្ត្រីគយក្រោម ឱវាទរបស់ខ្លួន ដាក់កុង ត្រូល ជជុះចាំជំរិតយកលុយពី អ្នករត់តាក់ស៊ី អ្នកបើករថយន្ត ដឹកជញ្ជូនទំនិញ និង ពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើ ដោយគ្មានវិកិយប័ត្រត្រឹមត្រូវ នោះឡើយ។ ហើយសូម្បីតែអ្នកអូសរទេះបន្លែ ទឹកក្រូច ទឹកផ្លែឈើកំប៉ិកកំប៉ុក និងរទេះអេតចាយ ក៏ក្រុមមន្ត្រីគយកូនចៅលោកអ៊ុយ វ៉ិត មិនលើកលែងដែរ។ ទោះបីជាដឹងថា ពួកគាត់រកមួយថ្ងៃរស់ មួយថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែកុងត្រូលជជុះរបស់មន្ត្រីគយក្រោមឱវាទលោក អ៊ុយ វ៉ិត ដែលស្ថិតនៅ ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ ដំបង ដោយមានមន្ត្រីគយ៤ ទៅ៥នាក់ចាំស្ទាក់ជំរិតយកលុយយ៉ាងពេញបន្ទុកតែម្តង។
ប្រភពបានឲ្យដឹងថា នៅរាល់ពេលដឹកឥវ៉ាន់ចេញចូលម្តងៗ ត្រូវបង់លុយឲ្យទៅការិយាល័យគយ នៅច្រកនេះរួចហើយ ទើបបានយកឥវ៉ាន់ ទៅដាក់លើរថយន្តបានអាចចេញចូលតាមធម្មតា ចំណែកឯកុងត្រូលជជុះ របស់មន្ត្រីគយ ដែលជាកូនចៅរប ស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រីគយប្រចាំការជានិច្ច ពីបួនទៅប្រាំនាក់ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋ ឲ្យចូលបង់លុយតាមផ្លូវថែមទៀត។ ហើយបើមិនចូលបង់ឲ្យកុងត្រូលជជុះនោះទេ ច្បាស់ជាគយគំរាមចាប់ យកទៅកន្លែង ហើយក្នុងឡាននិមួយៗ ត្រូវបង់ប្រាក់ចាប់ ពី៥០០០០រៀល ទៅ២០.០០០០រៀល រហូតដល់៥០.០០០០រៀល បើប្រជាពលរដ្ឋណាមិនបានបង់លុយឲ្យមន្ត្រីគយទាំងនោះទេ គឺក្រុមគយចោទប្រកាន់ពួកគាត់ ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹង! សុទ្ធតែអត់មានពន្ធត្រូវតែបង់លុយឲ្យ ទើបបានឲ្យឡានទៅ ហើយប្រជាពលរដ្ឋខ្លះ ទៀតគាត់បានតវ៉ាថា គាត់បានបង់លុយឲ្យ ការិយាល័យគយនៅច្រករួចហើយ ម៉េចបានជាមកកាក់តាមផ្លូវទៀត ទោះ បីជាគាត់ពុំមានលុយបង់ ឲ្យក៏ក្រុមគយមិនព្រមឲ្យដឹកទំនិញចេញចូលបានឡើយ។ប្រភពបានបន្ថែមឲ្យដឹងទៀតថា សូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់ឲ្យការិយាល័យគយក្នុងមួយការ៉ុង២០បាត(ប្រាក់ថៃ) បានគយឲ្យទៅហើយពេលទៅដល់កន្លែងកុងត្រូលជជុះត្រវបានគយទារលុយបន្ថែមទៀត ដែលទង្វើរបស់លោកមេគយរូបនេះកំពុងជាន់កប្រជាពលរដ្ឋឲ្យរងទុក្ខលំបាកនឹងភាពក្រីក្រនៅតែបន្តរហូតមិនចេះចប់ទេ បើសិនជាក្រុមមន្ត្រីគយដែលពុករលួយ តាំងពីកូនចៅរហូតដល់មេបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនិងអាជីវករកាន់តែក្តៅក្រហាយ ដែលអាចខឹងគោទៅវាយរទេះជាក់ជាមិនខាន ក្រោមស្នាដៃពុករលួយរបស់លោក អ៊ុយ វ៉ិត ប្រធានគយប្រចាំច្រកភ្នំដី(គីឡូ១៣) ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។លោក អ៊ុយ វ៉ិត បានបើកដៃឲ្យឈ្មូញនាំចូលម៉ូតូ គេចពន្ធរាប់រយគ្រឿងសុទ្ធតែស៊េរីទំនើបប្រភេទអូតូ ដែលគេសង្ស័យថាមានការឃុបឃិតគ្នាទាក់ទងនឹងផលប្រយោជន៍ចែកភាគហ៊ុនជាមួយមេៗ ខាងលើផងដែរ។ ទើបលោក អ៊ុយ វ៉ិត បានធ្វើការលាក់លៀមមិនចាត់វិធានការផ្លូវច្បាប់ពីការនាំចូលអត់ច្បាប់នោះឡើយ ហើយដែលអាចងាយស្រួលក្នុងការសម្រួលគ្នាស្ងាត់ៗ ជាមួយមេឈ្មួញដើម្បីឲ្យម៉ូតូទាំងអស់នោះទៅជាស្របច្បាប់វិញ។បើតាមអ្នករកស៊ីត្រឹមត្រូវធម្មតាវិញបានឲ្យដឹងថា ការដឹកនាំរបស់លោក អ៊ុយ វ៉ិត ដែលចាប់តាំងពីបានមកកាន់តំណែង ជាមេគយច្រកភ្នំដីអស់រយ:ពេលជាច្រើនឆ្នាំមកនេះ គឺគ្មានអ្វីប្រែប្រួលក្នុងការបង្កើនចំណូលពន្ធគយនៅឡើយទេពោលគឺលោក អ៊ុយ វ៉ិតកំពុងបន្តអនុវត្តន៍តាមគន្លងមេគយជំនាន់មុន ក្នុងការរក្សាទុកមេឈ្មួញធំៗ នៅក្នុងដៃរបស់ខ្លួនឲ្យដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ច្រកភ្នំដី ស្រុកសំពៅលូន ដោយបង់ពន្ធមិនគ្រប់សំរាប់ទុកស៊ីក្រៅដដែល ហើយម្យ៉ាងវិញទៀត ការប្រព្រឹត្តអំពើពុករលួយ ដោយការទទួលសំណូកពីឈ្មួញធំៗ ជាមុខសញ្ញាបង់ពន្ធមិនគ្រប់នេះបានធ្វើឲ្យលោក អ៊ុយ វ៉ិត មានអំណាចជិះសេះលែងដៃឃុបឃិតជាមួយឈ្មួញឲ្យនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិញខុសច្បាប់យ៉ាងពេញទំហឹងតែម្តង រួចចាំទទួលផលប្រយោជន៍ពីពួកឈ្មួញទាំងនោះ ដែលមានទំនាក់ទំនងល្អជាមួយគ្នារួចជាស្រេចហើយដែរ ទើបអាចនាំទំនិញគ្រប់ប្រភេទចូលមកយ៉ាងរលូន។តាមការអះអាងពីមន្ត្រីតូចតាចឲ្យដឹងថា សព្វថ្ងៃនេះលោក អ៊ុយ វ៉ិត កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេឈ្មួញ ដែលនាំទំនិញគេចពន្ធ ពីប្រទេសថៃចូលមកទឹកដីខ្មែរ តាមច្រកភ្នំដីក្នុងមួយខែៗ មានរថយន្តធំៗរាប់រយគ្រឿង ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ហើយថៅកែជាអ្នកមានអំណាចដ៏ល្បីល្បាញរាប់ឆ្នាំមកហើយ បាននាំចូលទំនិញគេចពន្ធ តាមរថយន្តយីឌុបនិងកុងតឺន័រភាគច្រើនជាប្រភេទទំនិញខុសច្បាប់ ដែលត្រូវបង់ពន្ធតម្លៃខ្ពស់។ ប៉ុន្តែដោយសារការឃុបឃិតគ្នាបង់ពន្ធត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះ និងបង់ត្រឹមតែជាទំនិញចម្រុះ ដូចជាគ្រឿងបន្លាស់ដែលនាំចូលមកមិនបានបង់ពន្ធនោះ ធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋរាប់សិបលានរៀលក្នុងមួយខែៗទៀតផង។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្ត ដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធខុសច្បាប់ និងជំរុញដល់ការប្រមូលពន្ធគយឲ្យបានកាន់តែប្រសើរឡើងផងដែរ ផ្ទុយទៅវិញលោក អ៊ុយ វ៉ិត មេគយច្រកភ្នំដីគិតតែពីច្បាមយកផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្រង់ដើមក្នុងការតូយកតំណែង ដែលបានធ្វើជាប្រធានការិយាល័យគយនិងរដ្ឋាករនៅច្រកទ្វារអន្តរជាតិភ្នំដីនេះ ទោះជារដ្ឋត្រូវខាតបង់ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដោយក៏លោក អ៊ុយ វ៉ិត ខំប្រឹងប្រមូលលុយចូលហោប៉ៅឯកជនធ្វើមានបានផ្ទាល់ខ្លួនមិនញញើតកោតខ្លាចចំពោះការប្រព្រឹត្តអំពើពុករលួយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកំពុងមានចំណាត់ការដ៏តឹងរឹងក្នុងការកំចាត់អំពើពុករលួយយ៉ាងក្តៅគគុកនេះក្តី គឺបានជរុញឲ្យស្ថាប័នប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតជាបន្ទាន់ ទៅលើមន្ត្រីនៅគ្រប់ស្ថាប័នរដ្ឋ ជាពិសេសលោក អ៊ុយ វ៉ិត ប្រធានគយច្រកភ្នំដីនេះតែម្តង ពីព្រោះលោក អ៊ុយ វ៉ិត កំពុងល្បីល្បាញថា បានយកអំណាចខ្លួនក្តោបក្តាប់ផ្តាច់មុខក្នុងការជំរិតទារលុយពីប្រជាពលរដ្ឋនិងថែមទាំងមិនឲ្យមន្ត្រីជំនាញរបស់ស្ថាប័នផ្សេងដែលនៅប្រចាំស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដីដូចគ្នានោះលូកលាន់កាងារជាមួយគយជាដាច់ខាត។ពាក់ព័ន្ធនឹងករណីលោក អ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយ ដែលបានយកលុយពីថៅកែធំៗដឹកជញ្ជូនទំនិញ ដោយរថយន្តយីឌុប រថយន្តកុងតឺន័រ បានដឹករថយន្តចូលថា ជាគ្រឿងបន្លាស់មកនោះ ភាគច្រើនជាប្រភេទរថយន្តទំនើបៗកាត់ត ដែលគេបង់ពន្ធ ជាគ្រឿងបន្លាស់និងមួយចំនួនទៀតជាស្រា ភេសជ្ជ: ទំនិញចាប់ហួយ ហើយរាល់ទំនិញគេចពន្ធឆ្លងកាត់តាមច្រកភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលគេជឿថា បើគ្មានការបើកភ្លើងខៀវពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងផងដែរ ទើបលោក អ៊ុយ វ៉ិត ហ៊ានឲ្យបើកដៃឲ្យឈ្មួញដំណើរការដឹកជញ្ជូនយ៉ាងរលូន ដោយគ្មានការត្រួតពិនិត្យបែបនេះ គួរតែលោកអូន ព័ន្ធមុនីរ័ត្ឋ ដែលជារដ្ឋម ន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករទូទាំងប្រទេស សូមមេត្តាចាត់វិធាន ការជាបន្ទាន់ ទៅលើមន្ត្រីក្រោមឱវាទ ដែលនាំគ្នា ប្រព្រឹត្តអំពើពុករលួយធ្វើ ឲ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋ ក្នុងពេលកាន់តំណែង ហើយធ្វើឲ្យរាជរដ្ឋាភិបាល ខក បំណង ព្រោះតែមន្ត្រីពុករលួយ។ជាងនេះទៅទៀតថ្ងៃទី២១ខែកក្កដា ឆ្នាំ ២០១៦កន្លងទៅ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបបំបាត់ ចោល ទាំង អស់ ចំពោះការដាក់កុងត្រូលទាំងជជុះឬមិនជជុះ រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យផងដែរ។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងប្រដា ប់អាវុ ធក្នុ ងខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានព្រមានផង ដែរចំពោះការ ដាក់កុ ងត្រូល ទាំងជជុះឬមិនជជុះគឺត្រូវលុបបំបាត់ឲ្យអស់រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យ អាជ្ញាធ រខេត្ត ត្រូវចេះពិនិត្យនិងកែ លម្អឡើងវិញបើមានអ្វីមិនល្អ ឬមិនប្រក្រតី មន្ត្រីរាជការ និង កងប្រដាប់អាវុធ ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយ និងពន្ធដារក្នុងការប្រមូលចំណូល ចូលរដ្ឋ។ ទន្ទឹមគ្នានោះសម្តេច ហ៊ុន សែន បានជំរុញដល់មន្ត្រីរាជការត្រូវខិតខំយកចិត្តទុកដាក់ ដោះ ស្រាយសេវាតម្រូវ ការចាំបាច់នានាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ត្រូវ តែលុបបំបាត់រាល់កំហុសឆ្គងការ ថ្នាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំ កសាងអំ ពើ ល្អឲ្យបានច្រើន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗរបស់ខ្លួនឲ្យ បានល្អនិងមានប្រសិទ្ធភាព៕ដោយ៖ពុតសាម៉ាត់