ប្រភពស្និទ្ធនឹងលោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា លោក កៅ សារ៉ាណា តែងតែយកឈ្មោះលោក គៀត ច័ន្ទថារិទ្ធ ទៅប្រើប្រាស់ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួន ព្រមទាំងបក្ខពួកដែលកំពុងបែកធ្លាយជាសាធារណៈ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យឡើងវិញជាបន្ទាន់ទៅលើអំពើពុករលួយរបស់លោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាបន្ទាន់។ ដោយហេតុថា មកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក គៀត ច័ន្ទថារិទ្ធ នៅតែបណ្ដោយឲ្យលោក កៅ សារ៉ាណា និងលោក ណាំ សុវណ្ណារ៉ា ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ មិនតែប៉ុណ្ណោះលោក កៅ សារ៉ាណា នៅតែបន្តប្រើប្រាស់ឈ្មោះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសម្រួលដល់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។
បើតាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅតែបន្តសកម្មភាពពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក កៅ សារ៉ាណា នៅតែហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជានៅក្នុងក្រសួងមហាផ្ទៃ ហើយសូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតនៅឡើយ។ ប្រការនេះហើយទើបលោក កៅ សារ៉ាណា និងបក្ខពួកនៅតែហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនគាបយកលុយពីភ្ញៀវបរទេស ដែលចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ យ៉ាងគឃ្លើនដដែល។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហើបឲ្យដឹងថា ដោយសារមានការឃុបឃិតបើកដៃពីចៅហ្វាយនាយធំៗនៅខាងលើទើបលោក កៅ សារ៉ាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្ដល់ទិដ្ឋាការ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ ជាក់ស្ដែងទោះបីរឿងអាស្រូវពុករលួយរបស់លោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបក្ខពួកត្រូវបានបើកកកាយ ហើយបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលលោក កៅ សារ៉ាណា មេនគរបាលអន្តោប្រវេសន៍ច្រកអាកាសាយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ព្រមទាំងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្ដល់ទិដ្ឋាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក កៅ សារ៉ាណា និងលោក ណាំ សុវណ្ណារ៉ា ពាក់ព័ន្ធនឹងការគាបយកលុយពីភ្ញៀវបរទេស ទៅលើទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការពាណិជ្ជកម្ម ស្រេចតែអំពើចិត្តត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជ្រួតជ្រាបហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ក៏ប៉ុន្តែជាក់ស្ដែងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ងំស្ងាត់ឈឹងហេតុនេះហើយទើបមានប្រភពខ្លះបង្ហើបឲ្យដឹងថា លោក គៀត ច័ន្ទថារិទ្ធ ជាខ្នងបង្អែករឹងមាំរបស់លោក កៅ សារ៉ាណា និងបក្ខពួកដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល។មានត