ខេត្តព្រះសីហនុ៖ប្រភពពលរដ្ឋអះអាងថា ខណៈពេលអាជ្ញាធររឹតបន្តឹង ការសាងសង់សំណង់គ្រប់ប្រភេទ ជាពិសេស សំណង់ ដែល ប៉ះពាល់ចំណីឆ្នេរ បែរជាថៅកែផែទូកដ៏មានឥទ្ធិពលម្នាក់ បានសាងសង់រំលោភច្បាប់ដែលគេសង្ស័យថា ពួកគេ អាង ខ្នង ទៅលើ មន្ត្រីថ្នាក់កំពូលរបស់រដ្ឋបាល ខេត្តព្រះសីហនុ។ប៉ុន្តែគេពុំដឹងថា មន្ត្រីណាមួយនោះទេ។ ជុំវិញបញ្ហានេះ បណ្តាញ សារព័ត៌មានយើងពុំអាចសុំការបំភ្លឺបាននូវឡើយទេ។ពេលតេទៅពុំមានអ្នកលើក ទាំងមន្ត្រីជំនាញ និង ម្ចាស់ទីតាំង។ដោយ ឡែក លោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុ បានបញ្ជាក់ថា ជុំវិញបញ្ហាការដ្ឋានសំណង់កំពុង សាងសង់នៅលើ សមុ ទ្រ នេះ លោក ពុំបានដឹងទេ ចាំលោកអោយមន្ត្រីរបស់លោក ចុះទៅពិនិត្យនិងបញ្ឃប់សកម្មភាព ព្រោះតាមច្បាប់ដែលបា នចែង ពុំមានបុគ្គលណាម្នាក់អាចសាងសង់សំណង់រឹងមាំ នៅលើសមុទ្រ បាននោះទេ ព្រោះឆ្នេរសមុទ្រ ស្ទឹងនិងព្រែក គឺជា សម្បត្តិសា ធារណៈរបស់រដ្ឋ។
គួររំលឹកថាកន្លងទៅគេអះអាងថា អាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរ ខេត្តផងដែរបាធ្លាប់ចេញលិខិត ព្រមាននឹងបញ្ឈប់ សកម្មភាព សាងសង់សំណង់រឹងមាំជាច្រើន កន្លែងនៅតាមឆ្នេរសមុទ្រនានាដែល មតិជាច្រើនដាក់ការ សង្ស័យថាមក ពីមានការ ឃុបឃិត គ្នា រវាង មន្ត្រីថ្នាក់មូលដ្ឋាន ( ភូមិ សង្កាត់) ទើបពួកគេហ៊ាន លួចសាងសង់បែបនេះដោយពួកគេ ប្រើរូបភាពបិទបាំង របង ស័ង្កសីព័ត មាន ពីខាងមុខដើម្បីបន្លំភ្នែក មន្ត្រីជំនាញ។ខណៈគេសង្កេតឃើញ ទីតាំងសំណង់ ដ៏គឃ្លើនស្ថិតត្រង់ ចំណុច ផ្លូវបំបែកចូល កោះព្រាប (ជាប់ផ្ទះពូចក់)ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង+ខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ សំណង់យ៉ាងរឹងមាំដោយពុំមានច្បាប់ នេះបើយោងតាមប្រភពដែលទម្លាយចេញមន្ត្រី បានលួចខ្សឹបកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញានេះ៕