សមត្ថកិ​ច្ច​នៅច្រកម៉ឺ​នជ័យឃុប​ឃិត​គ្នាជាប្រព​​ន្ធ័ឲ្យឈ្មួញ​នាំចូ​លទំនិញ​គេច​ពន្ធ​ដោយ​រ​លួន

By | October 30, 2019

សេចក្ដីរាយការណ៍​ពី​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ដឹកទំនិញ​ប្រភេទ​គ្រឿង​ជ័រ ដូចជា​កៅអី និង​ឧបករណ៍​ផ្សេងៗ​ទៀត​តាម​រថយន្ត​ចំណុះ​២​តោន​កន្លះ​ចូល​តាម​ច្រក​ម៉ឺន​ជ័យ ហើយ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ត្រូវ​បង់លុយ​ឲ្យ​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល បង់​ឲ្យ​សមត្ថកិច្ច​គយ​២០​ម៉ឺន​រៀល សរុប​អស់​៣០​ម៉ឺន​រៀល​ទើប​ចេញ​ផុតពី​មាត់ច្រក​។ ទន្ទឹមនឹងនេះ​ក្រុមអាជីវករ​ដែល​នាំចូល​ផ្លែឈើ​តាម​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ជើង​ពួកគេ​បង់លុយ​ឲ្យ​ប្រធាន​សា្ន​ក់​ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល​និង​បង់​ឲ្យ​សមត្ថកិច្ច​គយ​១៥​ម៉ឺន​រៀល ហើយ​នៅពេល​ចេញ​ផុតពី​ច្រក​ម៉ឺន​ជ័យ ត្រូវ​បង់លុយ​ឲ្យ​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៨ ក្នុង​ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ថែមទៀត​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិនដែល​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​អ្វី​ទេ ព្រោះ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ស្គាល់​ពួកគាត់​យ៉ាងច្បាស់​រួចទៅហើយ​។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រក​ម៉ឺន​ជ័យ មាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ បើតាម​ការអះអាង​រប​ស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ បាន​ឲ្យ​ដឹងថា ការដែល​ពួកគាត់​អាច​នាំចូល​ទំនិញគេចពន្ធ​បាន​រលូន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ហើយ​ពួកគាត់​បង់លុយ​តាម​ការកំណត់​។ ក្នុងនោះ​មេ​គយ​ច្រក​ម៉ឺន​ជ័យ ឈ្មោះ គង់ សឺ​ឌី ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បញ្ជាក់ថា តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់ ហើយ​បើ​ឈ្មួញ​ឬ​អាជីវក​រណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាមិនខាន​។

​ ​ចំណែក​ក្រុម​ឈ្មួញ​ដែល​នាំចូល​បន្លែ​តាម​រថយន្ត​ធំៗ​ចំណុះ​៥​តោន​ឡើង​ទៅបាន​បញ្ជាក់ថា ក្នុង​មួយ​ជើង​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ចំនួន​១១​ម៉ឺន​រៀល​និង​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ចំនួន​៤០​ម៉ឺន​រៀល ហើយ​បង់​ឲ្យ​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ផ្លូវជាតិ​លេខ​៨ ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ផ្សេងទៀត​។ ដូច្នេះ​មុខរបរ​របស់​ពួកគាត់​សល់ផល​ចំណេញ​តិចតួច​បំផុត ព្រោះ​សម្រាប់​រថយន្ត​ដឹក​បន្លែ​ចំណុះ​៥​តោន​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង​១​លាន​រៀល ទើប​អាច​ទៅដល់​គោលដៅ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានលើកឡើង​ថា លោក គង់ សឺ​ឌី ដែលជា​មេ​គយ​ច្រក​ម៉ឺន​ជ័យ កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​ប្រធាន​ស្នាក់ការ​ច្រក​ម៉ឺន​ជ័យ ព្រមទាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដែរ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​នៅ​ច្រក​ម៉ឺន​ជ័យ។មានត

Leave a Reply

Your email address will not be published. Required fields are marked *