សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំបន្ទាយចក្រី បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែររាប់រយនាក់ចូលទៅលេងល្បែងបញ្ជល់មាន់និងល្បែងស៊ីសងផ្សេងៗទៀតនៅក្នុងកាស៊ីណូហេរ៉ូ777 ហើយជនជាតិយួនមានចំនួនតិចតួចបំផុត។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ចាប់តាំងពីល្បែងបញ្ជល់មាន់និងល្បែងផ្សេងៗទៀតត្រូវគេបើកលេងនៅក្នុងកាស៊ីណូហេរ៉ូ777 ហើយឃុបឃិតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងនោះ គឺបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀតកើតឡើងគួរឲ្យភ័យខ្លាចនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមនោះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន ពិនិត្យឡើងវិញជាបន្ទាន់ចំពោះល្បែងស៊ីសងនៅក្នុងកាស៊ីណូហេរ៉ូ777 ព្រោះម្ចាស់កាស៊ីណូនោះកំពុងប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់ក្រសួងពាក់ព័ន្ធ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឲ្យដឹងថា កាស៊ីណូហេរ៉ូ777 នៅជិតច្រកទ្វារអន្តរជាតិបន្ទាយចក្រី បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តព្រៃវែង មិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពមិនប្រក្រតីដែលកើតឡើងនៅកាស៊ីណូហេរ៉ូ777 ជិតច្រកទ្វារអន្តរជាតិបន្ទាយចក្រី ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា រហូតមកដល់ពេលនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយទុកឲ្យម្ចាស់កាស៊ីណូហេរ៉ូ777 ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច បានឲ្យដឹងថា ល្បែងបញ្ជល់មាន់និងល្បែងផ្សេងៗទៀតត្រូវគេបើកលេងយ៉ាងពេញបន្ទុកក្នុងកាស៊ីណូហេរ៉ូ777 ហើយបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន រីឯជនជាតិយួនមានចំនួនតិចតួចបំផុត។ ប្រភពបានឲ្យដឹងទៀតថា មេការកាស៊ីណូហេរ៉ូ777 ឈ្មោះ ភាជ ជាអ្នកទទួលខុសត្រូវក្នុងការបើកល្បែងបញ្ជល់មាន់និងល្បែងផ្សេងៗទៀតក្នុងកាស៊ីណូ រួចបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបំពានទៅលើបទបញ្ជារបស់ក្រសួងពាក់ព័ន្ធយ៉ាងកំរោល។ ហេតុនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏ដូចជាលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះម្ចាស់កាស៊ីណូហេរ៉ូ777 បំពានលើបទបញ្ជារបស់ក្រសួងពាក់ព័ន្ធយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។មានត