ខេត្តបាត់ដំបង៖ តាមសេចក្តីរាយការណ៍ព័ត៌មានថ្មីៗនេះ បានឲ្យដឹងថា លោក អ៊ុយ វ៉ិត មេគយច្រកភ្នំដីហៅ (ច្រកគីឡូ13)បាន ធ្វេីឲ្យប្រជាពលរដ្ឋ្ននិងអាជីវករកាន់តែក្តៅ ក្រហាយចំពោះការដាក់កុងត្រូលជជុះ ជំរិតយកលុយពីអ្នក រកស៊ីបន្តិចបន្ទួច អាស្រ័យតាមដងផ្លូវ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ ខណៈពួកគាត់ទាំងនោះបានត្អូញត្អែថា លោក អ៊ុយ វ៉ិត ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកភ្នំដីស្រុកសំពៅលូន ខេត្តបាត់ដំបង បានកំពុងប្រើអំណាច ធ្វើបាបគាបសង្កត់ ទៅលើប្រជា ពល រដ្ឋ ដែលបង្កភាពលំបាកក្នុងការរ កស៊ីដោយសារតែលោកអ៊ុយ វ៉ិត បានបើកដៃឲ្យមន្ត្រីគយក្រោម ឱវាទរបស់ខ្លួន ដាក់កុង ត្រូល ជជុះចាំជំរិតយកលុយពី អ្នករត់តាក់ស៊ី អ្នកបើករថយន្តដឹកជញ្ជូនទំនិញ និងពីឈ្មួញតូចតាចដឹ កបន្លែផ្លែឈើ ដោយគ្មានវិកិយប័ត្រត្រឹមត្រូវ នោះឡើយ ហើយសូម្បីតែអ្នកអូសរទេះប ន្លែ ទឹកក្រូច ទឹកផ្លែឈើកំប៉ិកកំប៉ុក និងរទេះអេតចាយ ក៏ក្រុមម ន្ត្រីគយកូនចៅលោកអ៊ុយ វ៉ិត មិនលើកលែងដែរ ទោះបីជាដឹងថា ពួកគាត់រកមួយថ្ងៃរស់ មួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែកុងត្រូលជជុះរបស់មន្ត្រីគយក្រោ មឱវាទលោក អ៊ុយ វ៉ិត ដែលស្ថិតនៅ ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ ដំបង ដោយមានមន្ត្រីគយ៤ ទៅ៥នាក់ចាំស្ទាក់ជំរិតយកលុយយ៉ាងពេញបន្ទុកតែម្តង។
ប្រភពបានឲ្យដឹងថា នៅរាល់ពេលដឹកឥវ៉ាន់ចេញចូលម្តងៗ ត្រូវបង់លុយឲ្យទៅការិយាល័យគយ នៅច្រកនេះរួចហើយ ទើបបានយកឥវ៉ាន់ ទៅដាក់លើរថយន្តបានអាចចេ ញចូលតាមធម្មតា ចំណែកឯកុងត្រូលជជុះ របស់មន្ត្រីគយ ដែលជាកូនចៅរប ស់លោក អ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញ គឺមានមន្ត្រីគយប្រចាំការជានិច្ច ពីបួនទៅប្រាំនាក់ស្ទាក់ចាំកាក់ឡាន រទេះប្រជាពលរដ្ឋ ឲ្យចូលបង់លុយតាមផ្លូវថែមទៀត ហើយបើមិនចូលបង់ឲ្យកុងត្រូលជជុះនោះទេ ច្បាស់ជាគយគំរាមចាប់ យកទៅកន្លែង ហើយក្នុងឡាននិមួយៗ ត្រូវបង់ប្រាក់ចាប់ ពី៥០០០០រៀល ទៅ២០.០០០០រៀល រហូតដល់៥០.០០០០រៀល បើប្រជាពលរដ្ឋណាមិនបានបង់លុយឲ្យមន្ត្រីគយទាំងនោះទេ គឺក្រុមគយចោទប្រកាន់ពួកគាត់ ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ហ្នឹង សុទ្ធតែអត់មានពន្ធត្រូវតែបង់លុយឲ្យ ទើបបានឲ្យឡានទៅ ហើយប្រជាពលរដ្ឋខ្លះ ទៀតគាត់បានតវ៉ាថា គាត់បានបង់លុយឲ្យ ការិយាល័យគយនៅច្រករួចហើយ ម៉េចបានជាមកកាក់តាមផ្លូវទៀត ទោះ បីជាគាត់ពុំមានលុយបង់ ឲ្យក៏ក្រុមគយមិនព្រមឲ្យដឹកទំនិញចេញចូលបានឡើយ។
ប្រភពបានបន្ថែមឲ្យដឹងទៀតថា សូម្បីតែជីមួយការ៉ុងយកទៅចំការក៏បង់ឲ្យការិយាល័យគយក្នុងមួយការ៉ុង២០បាត(ប្រាក់ថៃ) បានគយឲ្យទៅហើយពេលទៅដល់កន្លែងកុងត្រូលជជុះត្រវបានគយទារលុយបន្ថែមទៀត ដែលទង្វើរបស់លោកមេគយរូបនេះកំពុងជាន់កប្រជាពលរដ្ឋឲ្យរងទុក្ខលំបាក នឹងភាពក្រីក្រនៅតែបន្តរហូតមិនចេះចប់ទេ បើសិនជាក្រុមមន្ត្រីគយដែលពុករលួយ តាំងពីកូនចៅរហូតដល់មេបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនិងអាជីវករកាន់តែក្តៅក្រហាយ ដែលអាចខឹងគោទៅវាយរទេះជាក់ជាមិនខាន ក្រោមស្នាដៃពុករលួយរបស់លោក អ៊ុយ វ៉ិត ប្រធានគយប្រចាំច្រកភ្នំដី(គីឡូ13) ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ក្នុងពេលថ្មីៗនេះលោក អ៊ុយ វ៉ិត កំពុងមានអ៊ុនអៀកាក់កបក្នុងការរកចំណូលឯកជន ដោយសារការបើកដៃឲ្យឈ្មូញនាំចូលម៉ូតូ គេចពន្ធរាប់រយគ្រឿងសុទ្ធតែស៊េរីទំនើបប្រភេទអូតូ ដែលគេសង្ស័យថា មានការឃុបឃឹតគ្នាទាក់ទងនឹងផលប្រយោជន៍ចែកភាគហ៊ុនជាមួយមេៗ ខាងលើផងដែរ ទើបលោក អ៊ុយ វ៉ិត បានធ្វើការលាក់លៀមមិនចាត់វិធានការផ្លូវច្បាប់ពីការនាំចូលអត់ច្បាប់នោះឡើយ ហើយដែលអាចងាយស្រួលក្នុងការសម្រួលគ្នាស្ងាត់ៗ ជាមួយមេឈ្មួញដើម្បីឲ្យម៉ូតូទាំងអស់នោះទៅជាស្របច្បាប់វិញ។
បើតាមអ្នករកស៊ីត្រឹមត្រូវធម្មតាវិញបានឲ្យដឹងថា ការដឹកនាំរបស់លោក អ៊ុយ វ៉ិត ដែលចាប់តាំងពីបានមកកាន់តំណែង ជាមេគយច្រកភ្នំដីអស់រយ:ពេលជាច្រើនឆ្នាំមកនេះ គឺគ្មានអ្វីប្រែប្រួលក្នុងការបង្កើនចំណូលពន្ធគយនៅឡើយទេពោលគឺលោក អ៊ុយ វ៉ិតកំពុងបន្តអនុវត្តន៍តាមគន្លងមេគយជំនាន់មុន ក្នុងការរក្សាទុកមេឈ្មួញធំៗ នៅក្នុងដៃរបស់ខ្លួនឲ្យដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ច្រកភ្នំដី ស្រុកសំពៅលូន ដោយបង់ពន្ធមិនគ្រប់សំរាប់ទុកស៊ីក្រៅដដែល ហើយម្យ៉ាងវិញទៀត ការប្រព្រឹត្តអំពើពុករលួយ ដោយការទទួលសំណូកពីឈ្មួញធំៗ ជាមុខសញ្ញាបង់ពន្ធមិនគ្រប់នេះបានធ្វើឲ្យលោក អ៊ុយ វ៉ិត មានអំណាចជិះសេះលែងដៃឃុបឃឹតជាមួយឈ្មួញឲ្យនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិញខុសច្បាប់យ៉ាងពេញទំហឹងតែម្តង រួចចាំទទួលផលប្រយោជន៍ពីពួកឈ្មួញទាំងនោះ ដែលមានទំនាក់ទំនងល្អជាមួយគ្នារួចជាស្រេចហើយដែរ ទើបអាចនាំទំនិញគ្រប់ប្រភេទចូលមកយ៉ាងរលូន។
តាមការអះអាងពីមន្ត្រីតូចតាចឲ្យដឹងថា សព្វថ្ងៃនេះលោក អ៊ុយ វ៉ិត កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេឈ្មួញ ដែលនាំទំនិញគេចពន្ធ ពីប្រទេសថៃចូលមកទឹកដីខ្មែរ តាមច្រកភ្នំដីក្នុងមួយខែៗ មានរថយន្តធំៗរាប់រយគ្រឿង ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ហើយថៅកែជាអ្នកមានអំណាចដ៏ល្បីល្បាញរាប់ឆ្នាំមកហើយ បាននាំចូលទំនិញគេចពន្ធ តាមរថយន្តយីឌុបនិងកុងតឺន័រភាគច្រើនជាប្រភេទទំនិញខុសច្បាប់ ដែលត្រូវបង់ពន្ធតំលៃខ្ពស់ ប៉ុន្តែដោយសារការឃុបឃឹតគ្នាបង់ពន្ធត្រឹមតែ៣០%ទៅ៤០%ប៉ុណ្ណោះ និងបង់ត្រឹមតែជាទំនិញចម្រុះ ដូចជាគ្រឿងបន្លាស់ដែលនាំចូលមកមិនបានបង់ពន្ធនោះ ធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋរាប់សិបលានរៀលក្នុងមួយខែៗទៀតផង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្ត ដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធខុសច្បាប់ និងជំរុញដល់ការប្រមូលពន្ធគយឲ្យបានកាន់តែប្រសើរឡើងផងដែរ ផ្ទុយទៅវិញលោក អ៊ុយ វ៉ិត មេគយច្រកភ្នំដីគិតតែពីច្បាមយកផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្រង់ដើមក្នុងការតូយកតំណែង ដែលបានធ្វើជាប្រធានការិយាល័យគយនិងរដ្ឋាករនៅច្រកទ្វារអន្តរជាតិភ្នំដីនេះ ទោះជារដ្ឋត្រូវខាតបង់ប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដោយក៏លោក អ៊ុយ វ៉ិត ខំប្រឹងប្រមូលលុយចូលហោប៉ៅឯកជនធ្វើមានបានផ្ទាល់ខ្លួនមិនញញើតកោតខ្លាចចំពោះការប្រព្រឹត្តអំពើពុករលួយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកំពុងមានចំណាត់ការដ៏តឹងរឹងក្នុងការកំចាត់អំពើពុករលួយយ៉ាងក្តៅគគុកនេះក្តី គឺបានជរុញឲ្យស្ថាប័នប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតជាបន្ទាន់ ទៅលើមន្ត្រីនៅគ្រប់ស្ថាប័នរដ្ឋ ជាពិសេសលោក អ៊ុយ វ៉ិត ប្រធានគយច្រកភ្នំដីនេះតែម្តង ពីព្រោះលោក អ៊ុយ វ៉ិត កំពុងល្បីល្បាញថា បានយកអំណាចខ្លួនក្តោបក្តាប់ផ្តាច់មុខក្នុងការជំរិតទារលុយពីប្រជាពលរដ្ឋនិងថែមទាំងមិនឲ្យមន្ត្រីជំនាញរបស់ស្ថាប័នផ្សេងដែលនៅប្រចាំស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដីដូចគ្នានោះ លូកលាន់កាងារជាមួយគយជាដាច់ខាត។
ពាក់ព័ន្ធនឹងករណីលោក អ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយ ដែលបានយកលុយពីថៅកែធំៗដឹកជញ្ជូនទំនិញ ដោយរថយន្តយីឌុប រថយន្តកុងតឺន័រ បានដឹករថយន្តចូលថា ជាគ្រឿងបន្លាស់មកនោះ ភាគច្រើនជាប្រភេទរថយន្តទំនើបៗកាត់ត ដែលគេបង់ពន្ធ ជាគ្រឿងបន្លាស់និងមួយចំនួនទៀតជាស្រា ភេសជ្ជ: ទំនិញចាប់ហួយ ហើយរាល់ទំនិញគេចពន្ធឆ្លងកាត់តាមច្រកភ្នំដី(គីឡូ13)ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលគេជឿថា បើគ្មានការបើកភ្លើងខៀវពីលោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងផងដែរ ទើបលោក អ៊ុយ វ៉ិត ហ៊ានឲ្យបើកដៃឲ្យឈ្មួញដំណើរការដឹកជញ្ជូនយ៉ាងរលូន ដោយគ្មានការត្រួតពិនិត្យបែបនេះ គួរតែលោកអូន ព័ន្ធមុនីរ័ត្ឋ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករទូទាំងប្រទេស សូមមេត្តាចាត់វិធានការជាបន្ទាន់ ទៅលើមន្ត្រីក្រោមឱវាទដែលនាំគ្នា ប្រព្រឹត្តអំពើពុករលួយធ្វើឲ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋ ក្នុងពេលកាន់តំណែង ហើយធ្វើឲ្យរាជរដ្ឋាភិបាលខកបំណង ព្រោះតែមន្ត្រីពុករលួយ ជាពិសេសមើលស្រាលចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលខិតខំដឹកនាំប្រទេសជាតិឲ្យមានភាពរីកចំរើន និងមាននិតិរដ្ឋយ៉ាងពិតប្រាកដ ដែលមិនអាចមានមន្ត្រីលាមកណាថ្លើមធំពាសមេឃមកកំចាត់សម្តេចបានជាដាច់ខាត បើទោះបីលោក អ៊ុយ វ៉ិត អាងខ្នងបង្អែកធំប៉ុនណាក៏ដោយក៏ទប់មិនឈ្នះនឹងយុទ្ធាការកណ្តាប់ដៃដែករបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឡើយ។ដោយវង្ស