ប្រភពពីមន្ត្រីនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា និងមន្ត្រីនៅច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ ក៏បានឲ្យដឹងដែរថា ទំនិញដែលឈ្មួញនាំចូលពីស្រុកយួន តាមច្រកទាំង២នេះបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។ ក្រៅពីនេះ គឺក្រុមឈ្មួញធំៗឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយយ៉ាងសុខស្រួល ហើយលោក ហ៊ុយ សុជាតិ ចាត់ទុកឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់ខ្លួនទៀតផង។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ខ្លះផងព្រោះលោក គុណ ញឹម ដែលជាមេគយធំៗ កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញធំៗសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើម។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការសម្របសម្រួលពីសំណាក់លោក ហ៊ុយ សុជាតិ ទេនោះ គឺប្រធានការិយាល័យគយច្រកដាក់ដាំ មិនហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ មន្ត្រីគយក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា មួយរយៈចុងក្រោយនេះលោក ហ៊ុយ សុជាតិ សាងភាពល្បីល្បាញកាន់តែខ្លាំងខាងពុករលួយ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
តាមការបង្ហើបពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ហ៊ុយ សុជាតិ ទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់នោះទេ។ ផ្ទុយទៅវិញលោក ហ៊ុយ សុជាតិ កំពុងចាត់ទុកក្រុមឈ្មួញទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ហើយលោក ហ៊ុយ សុជាតិ បង្កើនសកម្មភាពពុករលួយកាន់តែខ្លាំងក្នុងរយៈពេល២ខែចុងក្រោយនេះ។ ប្រភពខ្លះបានឲ្យដឹងថា ដោយសារលោក ហ៊ុយ សុជាតិ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី ទើបលោក ហ៊ុយ សុជាតិ ខំប្រឹងស្រង់ដើមតាមរបៀបពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយក្រោមឱវាទលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី។ មន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងទៀតថា ការដែលប្រធានការិយាល័យគយច្រកទ្វេភាគីដាក់ដាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនក្នុងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធជាដើម គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ឈ្មួញធំៗដែលល្បីល្បាញខាងនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រកទ្វេភាគីដាក់ដាំ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ ផងដែរ។មានត