ប្រភពពីមន្ត្រីក្នុងអង្គភាពសាខាពន្ធដារ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ជុំ សំនិត ប្រធានសាខាពន្ធ ដារ ខេត្តឧត្ដរមានជ័យ នៅតែប្រើប្រាស់អំ ណាចនិងតួនាទីរបស់ខ្លួនប្រព្រឹត្ត អំពើពុករលួយតាមច្រើនរូប ភាពដោយគ្មាន ញញើតអ្វីទាំងអស់។ រឿងអាស្រូវពុករលួយរបស់លោក ជុំ សំនិត ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បែរជារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីឡើយ។ ហេតុនេះហើយទើបមន្ត្រីរាជការក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្ដរមានជ័យ អំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ជុំ សំនិត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានឆាប់។
មន្ត្រីរាជការនៅក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្ដរមានជ័យ បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ កំពុងប្រើឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាប្រើឈ្មោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនបំផុត។ លើសនេះទៅទៀតលោក ជុំ សំនិត នូវតែ ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាង ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារពីក្រោយខ្នង។
ឥឡូវនេះរឿងអាស្រូវផ្លូវភេទលួចលាក់ស្នេហាសហាយស្មន់រវាងលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ និងស្រីស្នេហ៍ឈ្មោះ ស៊ុំ ផារី ដែលជាអ្នកបម្រើការផ្នែកអនាម័យនៅក្នុងអង្គភាពសាខាពន្ធដារខេត្តឧត្ដរមានជ័យ កំពុងត្រូវបានភរិយារបស់លោក ជុំ សំនិត លាតត្រដាងជាសាធារណៈ។ ការលាតត្រដាងនូវរឿងអាស្រូវផ្លូវភេទរបស់លោក ជុំ សំនិត និងស្រីស្នេហ៍ឈ្មោះ ស៊ុំ ផារី បានកើតឡើងក្រោយពេលភរិយារបស់លោក ជុំ សំនិត រងការឈឺចាប់ច្រើនឆ្នាំមកហើយរហូតទ្រាំលែងបានក៏ទម្លាយជាសាធារណៈតែម្តង។ ហេតុនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ជុំ សំនិត ប្រព្រឹត្តអំពើពុករលួយដើម្បីប្រមូលលុយចិញ្ចឹមស្រីស្នេហ៍យ៉ាងងងើលតទៅទៀតទេ។ ម្យ៉ាងទៀតរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ជុំ សំនិត ក៏ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាបន្តបន្ទាប់រួចមកហើយដែរ ហេតុនេះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គួរពិនិត្យមើលទង្វើមិនប្រក្រតីរបស់មន្ត្រីក្រោមឱវាទខ្លះផង។
ប្រភពខ្លះបានឲ្យដឹងថា ដោយសារអាងមានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាបង្អែកយ៉ាងរឹងមាំទើបលោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ ហ៊ានបន្តប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងកំរោល។ ទន្ទឹមនឹងនេះលោក ជុំ សំនិត តែងបង្ហាញភាព ដាក់អ្នកសារព័ត៌មានដែលចុះផ្សាយរឿងអាស្រូវរបស់ខ្លួន ហើយយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាយកឈ្មោះលោក គង់ វិបុល ទៅធ្វើជាបង្អែកដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងអសីលធម៌ទៀតផង។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងរឿងអាស្រូវពុករលួយ ក៏ដូចជារឿងអាស្រូវផ្ទាល់ខ្លួនរបស់លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យ នោះឡើយ។មានត