ខេត្តព្រះសីហនុ៖ លោកស្រី យូ ចន្ថា លើកដៃសំពះ អង្វរសុំអោយសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ យុត្តិធម៌ ករណីអាជ្ញាធរ ខេត្ត ព្រះសីហនុ គ្រោងរុះរើសំណង់ លំនៅដ្ឋានរបស់គាត់នៅ លើដីកម្មសិទ្ធិ ស្របច្បាប់ ដែលមានឯ កសា រគ្រប់ គ្រាន់ស្ថិត នៅ ចណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកស្រីលើកឡើងថា ដោយអាជ្ញាធរខេត្តព្រះសីហនុ បានឲ្យទៅឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ។
លោកស្រីបា នបញ្ជាក់ថា លោកស្រីមានឯកសារគ្រប់គ្រាន់ ដូចជាលិខិតទិញលក់និងឯកសារទទួល ស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ ជា ច្រើនទៀតក្នុងការត តាំងក្តីនៅតុលាការ។ ដួចេ្នះលោកស្រីសូមអាជ្ញាធរ ខេត្តព្រះសីហនុមេត្តាផ្អាកការអនុវត្តសាលដីកា សម្រេចរក្សាការពាររបស់សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩។
លើសពីនេះលោកស្រីបន្ថែមថា សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋាន របស់ខ្ញុំព្រោះសំណង់ នេះមិនរត់ទៅណាទេ តែសូមឲ្យ អនុ វត្តន៍ តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ជាមុនសិន។
លោកស្រីលើកឡើងថា នៅក្នុងកំឡុងពេលចាក់ដីរាប់រយឡាននៅលេីដីនោះ គ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វី ឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមក ធ្វេីប័ណ្ណកម្មសិទ្ធលេី ដីនេះទៅវិញ។
ស្រ្តីខាងលើបាន សូមអាជ្ញាធរ ខេត្តព្រះសីហនុ មេត្តាបង្កេីតគណ: កម្មាធិការស្រាវជ្រាវអំពីការកសាង ប្លង់ដីអនុវត្ត តាម ចំណារ របស់ឯកឧត្តម ជា សុផារ៉ា នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ ដែលមានក្បាល ដីវិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុលេខ ១៤៩៣ និងទំហំផ្ទៃក្រឡាចំនួន ៨៣៥ ម៉ែត្រការ៉េ និង មានឈ្មោះ នាង អ៊ាន អេឡែន និង លោក យិន សារ៉ាន់ ទៅវិញ។
ទាក់ទងករណីនេះមិនទាន់ អាចសុំការបញ្ជាក់ពី មន្ត្រីពាក់ព័ន្ធបាន ទេ កាលពីថ្ងៃទី១៨សីហានេះ ប៉ុន្តែ មហាជន ឆ្ងល់ថា តេីដី កាសម្រេច រក្សាការពារ មានឥទ្ធិពលអំណាចដល់កំរិតណា?
យោងតាមលោកស្រី យូ ចន្ថា បាន អង្វរសូមគោរពលោកប្រធាន មន្ទីររៀបចំដែនដីនគរបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ព្រះ សីហនុ មេត្តាបង្កេីតគណ:កម្មាធិការ ស្រាវជ្រាវអំពីការកសាងវិញ្ញា បនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ១៤៩៣ ស្ថិតនៅ ក្នុងភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ យោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ាចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩។(មានត)