មន្ត្រី​គ​យ​ច្រក​​ព្រំរង់​ការរិះ​គន់​រឿង​​ទំនិញគេ​ចព​ន្ធ​សម្រុកចូ​ល​យ៉ា​ង​​អានា​ធិប​តេយ្យ

By | July 22, 2019

ប៉ៃលិន ៖ប្រជាពលរដ្ឋ​រួមទាំង​អាជីវករ បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃចំពោះ ​មន្ត្រី​គយ​ប្រចាំការ​អន្តរជាតិ​ ព្រំខេត្ត​ប៉ៃ លិន  ដែល​ឃុបឃិត​ឲ្យ​ទំនិញគេចពន្ធ​ ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អន្តរជាតិ​ មួយ​នេះ​យ៉ាង​អានាធិបតេយ្យ ខណៈដែល​មន្ត្រី ​គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង​ ត្រជាក់ចិត្ត ។តាម​សេចក្តីរាយការណ៍ ​បាន​ឲ្យ​ដឹងថាបច្ចុប្បន្ននេះ  ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល ​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ  ដែល​ឈ្មួញ​បាន​កាត់ត​ទៅជា​ រថយន្ត​កាប់សាច់ ​ដឹក​តាម​កុង តឺន័ រ​ក៏ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ  និង​ទំនិញ​ចាប់ហួយ​ជាដើម​។ ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំចូល ​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន ​អន្តរជាតិ​ព្រំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិចជាង​៣០០​គ្រឿង​ ឡើយ​ក្នុង​មួយខែៗ។  ប៉ុន្តែ​ត្រូវបាន​សង្ស័យថា ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​៥០%​ប៉ុណ្ណោះ ។ ក្រៅពីនោះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់ លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង  ។ ខណៈដែល​ករណីនេះ​ត្រូវបាន ​គេ​ដឹងថាក្រុម​ឈ្មួញ​មន្ត្រី​គយ​តែង តែ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់  រាប់​ឆ្នាំ​មកហើយ ។​​សេចក្តីរាយការណ៍​ដដែល​ បាន​បញ្ជាក់ថា មាន​ឈ្មួញ​ធំៗ  ប្រមាណ​៦​ទៅ​៧​នាក់​បាន​រកស៊ី​នាំ​ទំនិញ​ខាង លើ​ពី​ប្រទេស​ថៃ​ជាច្រើន ​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ  និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន ​ឃុបឃិត​ជាមួយ ​មន្ត្រី​គយ​ពុករលួយ​ក្លែង​ប្រភេទ​មុខទំនិញ​ពី​ទំនិញ​ថ្លៃ​មកជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើបៗ​គាត់​ត​ឲ្យ​ទៅជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​ ) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។  ល្បិច​បំភ័ន្ត​ភ្នែក​បែបនេះ​បានកើត​ឡើង​តាំងពី​ជំនាន់​មេ​គយ​មុនៗ​មកម្ល៉េះ​!ធ្វើ​ឲ្យ​ចំណូល​ពន្ធគយ​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ឬមួយ​ឆ្នាំៗ ហើយ​រដ្ឋ​គឺជា​អ្នកខាតបង់។ រីឯ​មន្ត្រី​គយ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​អ្នក​មានបាន​។​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​បាន​លើកឡើងថា លោក ទី ប៊ុន​ឡេងប្រធាន​ក្តោប​ក្តាប់​ការងារ​រួម​នៃ​ការិយាល័យ​គយនិង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ និង​លោក សំ សុ​វណ្ណា​រិ​ទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ទំនងជា​នាំគ្នា​បន្ត​អនុវត្តន៍​នូវ​វប្បធម៌​ពុករលួយ​តាមរយៈ​ការប្រើ​ជំនាញ​របស់ខ្លួន​ក្នុងការ​គៃបន្លំ​យក​ថវិកា​របស់​ជាតិ​មក​ចែកគ្នា​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​មិន​ចាញ់​មេ​គយ​ជំនាន់​មុនៗ​នោះទេ ទើប​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​បែបនេះ ។ទាក់ទង​ករណី​ខាងលើនេះ ភ្នាក់ងារយើងមិន ទាន់បានទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ទាំង​ពីររូប​ខាងលើ​បាន​នៅឡើយ​ទេព្រោះមន្រ្តីទាំងពីររូប នេះប្តូរលេខទូរស័ព្ទរហូត ខណៈដែល​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល​នៅតែ​ត្រូវគេ​មើលឃើញថា ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​នាំចូល​យ៉ាង​គគ្រឹគគគ្រេង ដោយ​ពុំមាន​ការបង្ក្រាប​នោះឡើយ ។ បឋម

Leave a Reply

Your email address will not be published. Required fields are marked *