មេគ​យ​​ច្រកទ្វារអន្តរ​ជា​តិត្រពាំ​ង​ផ្លុងអ៊ួន​សុវណ្ណា​រ៉ាឃុប​ឃិតជា​មួយក្រុមហ៊ុន​ដឹកជញ្ជូន​​៤ក្លែង​ភេទ​ទំនិញ​ពី​ទំនិញនាំ​ចូ​លបង់ព​​ន្ធខ្ពស់ម​ក​បង់​ពន្ធទា​ប

By | July 12, 2019

ត្បូងឃ្មុំ៖តាមប្រភពពីមន្ត្រី និងឈ្មួញខ្លះបានឲ្យដឹងថាទំនិញ ដឹកជញ្ជូនឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ក្នុង ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ ទោះជាមានឯកសារ  (Custom Clearance) បំពេញបែបបទគយ លក្ខណៈ ស្រប ច្បាប់ ក៏ដោយ។ ក៏ការបង់ពន្ធនាំ ចូលមិនគ្រប់ចំនួន  និងបង់ពន្ធក្លែងភេទ ទំនិញ ពីទំនិញ នាំចូល បង់ពន្ធខ្ពស់ មកបង់ ពន្ធទាបហើយបង់ពន្ធក៏មិន គ្រប់ដដែល។បញ្ហានេះត្រូវបានរដ្ឋបាត់បង់ ចូលចំណូលពន្ធច្រើន ក្នុង១ខែៗខណៈ អំពើ ឃុបឃិត រវាងឈ្មួញនិងមន្ត្រីគយ ក្លាយជាទម្លាប់អាក្រក់មួយ រកប្រភពសេដ្ឋកិច្ច ដើម្បីបុគ្គល បក្ខពួក ដ៏ដូចជា កញ្ចប់ ផ្តល់ ជូនថ្នាក់លើផងដែរដើម្បីប្រយោជន៍ រក្សាតំណែងនោះ។ប្រភពដដែលបានឲ្យដឹងថាយ៉ាងតិចមាន ក្រុម ហ៊ុនដឹក ជញ្ជូនចំនួន៤ដែល ដឹកជញ្ជូនទំនិញ ឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិ  ត្រពាំងផ្លុង គឺក្រុម ហ៊ុនរប ស់យាយ ញ៉ាប់ ,ក្រុម ហ៊ុនលោកមាសម៉ាណែត,ក្រុមហ៊ុន លោក សេងទីនិងក្រុមហ៊ុនរ បស់ផ្កាយ៣ជា កងកម្លាំងក្នុង១ខែៗមានយ៉ាង តិច មាន ប្រមាណជាង៣០០គ្រឿងត្រូវឆ្លងកាត់   ប្រភេទទំនិញចម្រុះមកពី ប្រទេសចិន ។ ប៉ុន្តែគេ  (Custom Clear ance) បំពេញបែបបទគយ ជាទំនិញ ពីប្រទេសវៀតTransitមកកម្ពុជា  បន្លំទាំងប្រភេទទំនិញ  ។ប្រភព បា នបន្ថែម ថា មានករណីខ្លះនាំចូលម៉ាស៊ីនត្រជាក់​ ។ ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ​  ជាសំឡីអនាម័យជា ដើម។ ដោយសារសំឡីអនាម័យប ង់ពន្ធនាំចូលទាប។ មធ្យោបាយដឹកជញ្ជូន ទំនិញមានឡានយីឌុប  និងឡានកុងតឺន័រ ហើយក្នុងចំណោមឈ្មួញនៃ ក្រុមហ៊ុនទាំង៤នេះ  មានតែយាយញ៉ាប់ទេ ដឹកតិចជាងគេ  ខុសពីពេលមុនៗ។ ប៉ុន្តែសរុបរួមក្នុង១ខែ ឡានជាង៣០០គ្រឿងបានដឹ កឆ្លងកាត់ តាមរយៈ(Custom  Clearance)បំពេញបែប បទគយ ត្រឹមត្រូវ  គ្រាន់តែបង់ព ន្ធក្លែងភេទ ទំនិញ និងបង់ពន្ធមិនគ្រប់។  ដូច្នេះក្នុងចំណោមឡាន ជាង៣០០ គ្រឿងសម្រាប់ ១ខែ អាចនិយាយបានថា៖  បង់ពន្ធនាំចូលត្រឹមពី៥០-៧០ភាគរយប៉ុណ្ណោះ  បន្ទាប់ពីមន្ត្រីគយគិតសេវាក្បាល ឡាន សម្រាប់ ថ្លៃបាយ សម្រាប់របបមេ របបមន្ត្រីប្រចាំការ  ជួយពិនិត្យឯកសារបែបបទគយ នោះ។មន្ត្រីខ្លះបានខ្សឹប ថា ក្នុង១ថ្ងៃមានយ៉ាងតិចចាប់ពី៨ឡាន និងលើសពីដប់ឡាន ត្រូវបានដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងផ្លុង គឺការដឹក ជញ្ជូនទាំងអស់ បង់ពន្ធមិនគ្រប់  ឬក្លែងភេទទំនិញ ពីទំនិញចម្រុះ  មកបង់ពន្ធជាសំឡីអនាម័យ ជាដើម ។ ដូច្នេះបើ ខាងគយចល័ត គយសាខាខេត្ត ខាងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង -ខេត្ត ត្រួតពិនិត្យ ពិតជារ កឃើ ញនូវភាពមិន ប្រក្រតីនេះ។ ប៉ុន្តែការដឹក  ជញ្ជូនបន្លំពន្ធទាំងនេះ ឈ្មួញបានបង់ជា ក្បាលឡានរួច ជាស្រេច ដល់សមត្ថកិច្ច ជំនាញ  អាជ្ញាធរពាក់ព័ន្ធ កើតឡើងដោយអំពើពុករ លួយលក្ខណៈប្រព័ន្ធ តូចស៊ីតាមតូច  ធំស៊ីតាមធំ។ប្រភពបានឲ្យដឹងទៀតថា លោក អ៊ួន សុវណ្ណារ៉ាប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិត្រពាំង ផ្លុងកំពុង ទទួល ផលសម្ងំស៊ីលុយឆៅៗដាក់ហោប៉ៅផ្ទាល់ ខ្លួនឡើងត្រជាក់ចិត្តដោយវិធីនេះមាន ចំនួនច្រើនក្នុង១ ខែៗ បាន ជាក្បាល ផង ប្រចាំខែផង បានពីការជួយសម្រួល  (Custom Clearance)បំពេញបែបប ទគយ ដល់ក្រុមហ៊ុន ខាង លើ ដើម្បីមានឱកាសបង់ពន្ធទាប  លើទំនិញត្រូវបង់ពន្ធនាំចូលខ្ពស់។  ករណីខ្លះទៀតក្រុមហ៊ុន ហ៊ានចេញមុខ សម្រួល  (Custom Clearance)បំពេញបែបបទគយ អោយឈ្មួញត្រូវនាំចូលទំនិញពីចិន អាមេរិក ចាត់ទុកជា ទំនិញពី ប្រទេស វៀតណាម  ដោយគេម៉ៅដាច់លើការប៉ាវតម្លៃរត់ការក្នុង១កុងតឺន័រតម្លៃ៦០០០ដុល្លារ ឬ៩០០០ ដុ ល្លារ  ធានាដឹកពីវៀតណាមឆ្លងកាត់ច្រក អន្តរជាតិត្រពាំងផ្លុង ដូចជាប្រេង ម៉ាស៊ីន សំបកកង់ ម៉ូតូ ឡាន យកមក ដល់ឃ្លាំងនៅរាជធានីភ្នំពេញ។ ដោយឡែកដឹកចេញពីឃ្លាំងរបស់ពួកគេ គឺម្ចាស់ទំនិញដោះ ស្រាយទទួលខុ សត្រូវខ្លួនឯង បានន័យថាផុតការទទួលខុសត្រូវរ បស់ពួកគេហើយ។
ប្រភពបាន បន្តថាប ញ្ហាទាំងអស់នេះ  ជាឱកាសដែលលោក អ៊ួន សុវណ្ណារ៉ា  ជាមេគយច្រក១ នេះ ទាញ យកប្រភព សេដ្ឋកិច្ចលក្ខណៈបុ គ្គល និងបក្ខពួកពីក្រុមហ៊ុន ឈ្មួញ  បំពេញតម្រូវការខ្លួនផង  ទប់ទៅថ្នាក់លើផង ។មន្ត្រីគយ ខ្លះគាត់ បានដឹងពីចំណូល ពុករលួយនេះ ស៊ីជម្រៅ តែមិនទាន់ទម្លាយក្បោះក្បាយ  ខណៈរឿងពុករលួយនេះ មិន មែន លោក អ៊ួន សុវណ្ណារ៉ា  គាត់ហ៊ានប្រព្រឹត្តដោយគ្មានអង្គការ ចាត់តាំងនោះឡើយ ពិសេស ក្រុមហ៊ុន ដឹកជញ្ជូ នចំនួន៤ ដែល ដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង គឺក្រុមហ៊ុនរបស់យាយញ៉ាប់,ក្រុមហ៊ុន លោក មាស ម៉ាណែត, ក្រុមហ៊ុន លោក សេង ទី និងក្រុមហ៊ុនរបស់ផ្កាយ៣ជាកងកម្លាំង ពួកគេសុទ្ធតែមានខ្សែ មានទំនាក់នងល្អជាមេៗ  ម្លោះ!ហើយបើខាងលើប្រឹងយកដែរ  រឿងអីមេគយ អ៊ួន  សុវណ្ណារ៉ា ត្រូវបោះប្រយោជន៍ ទាំងនេះចោល..? មន្ត្រីគយខ្សឹបនឹងបង្ហើបរឿង មិនប្រក្រតីខាងលើ បើលោក អ៊ួន  សុវណ្ណារ៉ា ប្រឹងប្រ មូលជ្រុល ហើយ ប្រើប្រាស់កូនចៅមិនគិតពីសុខទុ ក្ខពួកគេនោះ។ពាក់ព័ន្ធក រណីនេះ អង្គភាពយើង មិនអាចទាក់ទង បាន ទេពីលោក  អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ  និងរដ្ឋាករ ច្រកអន្តរជាតិត្រ ពាំងថ្លុង នៅថៃ្ងនេះដោយទូ រស័ព្ទចូ លគ្មានអ្នកទទួល។   សូមបញ្ជាក់ផងដែរថា បញ្ហាពុករលួយរឿងឯកសារ (CustomClearance)បំពេញ បែបប  ទគ យ មិនប្រក្រតីនេះខាងក្រុមហ៊ុនទាំង៤ខាង លើក៏ត្រូវបង់សេវាក្បាល ឡានអោយខាងនគរ បាលអន្តោប្រវេសន៍ មាត់ ច្រកផងដែរ ។ ទោះប៉ូលីសអន្តោប្រវេសន៍  ភារកិច្ចក្នុងអនុក្រិត្យ៦៤(មសន) មានតួនាទីត្រួតពិនិត្យ រាល់ មធ្យោបាយ ទំនិញចេញ-ចូល អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ, ប្រថាប់ត្រាលើលិខិត្តឆ្លងដែន ,ប័ណ្ណព្រំដែន ,ផ្តល់ ទិដ្ឋា ការភ្ញៀវ ចូល ប្រទេសក៏ដោយ ក៏ឆ្លៀតយកសេវាពុករលួយ តាមរយៈបើកប៉ារ៉ាស់ និងដឹងពីការដឹកជញ្ជូនទំ និញនេះ ឆ្លង កាត់ ធ្វើឯកសារបង់ ពន្ធមិនគ្រប់ ទើបឈ្មួញមានចំណុចខ្សោយ បង្ខំចិត្តបង់លុយក្បាលឡាន អោយខាង នគរ បាលអ ន្តោ ប្រវេសន៍ ដើម្បីបញ្ចៀសបញ្ហារាំងស្ទះមុខរបរបំបាត់ពន្ធរដ្ឋ៕(មានត)

Leave a Reply

Your email address will not be published. Required fields are marked *