ខេត្តបន្ទាយមានជ័យ ៖ ព្រៃឈើក្នុងខេត្តព្រះវិហ៊ារនិងឧត្តរមានជ័ យបន្ទាយមានជ័យបាននិងកំពុងរង ការកាប់បំផ្លាញ មិនឈ ប់ ឈរជារៀងរាល់ ដោយ ក្រុម បំផ្លាញជាតិមួយ ក្តាប់តូច យកដុតចេញជាធ្យួង រាប់ពាន់ការុងក្នុង១ថ្ងៃៗ ដឹកយកទៅលក់ឲ្យ សៀមតាមច្រក ច្រកតំបន់បឹងត្រកួន .និងច្រកតំបន់៥,ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
អ្នកយើញហេតុការណ៍នេះ បានត្រឹមតែនាំគ្នាធ្វើការ សោកស្តាយតែប៉ុណ្ណោះព្រោះបើគ្មានការទប់ ស្កាត់តែនៅថ្ងៃមុខ ព្រៃឈើ ប្រាកដ ជា រលាយគ្មានសល់ហើយគ្រោះធម្មជាតិនឹង គម្រាមកំហែងក្មេងជំនាន់ក្រោយ ។
ប្រជាពលរដ្ឋឲ្យដឹងទៀតថា៖ រហូតមកដល់សព្វថ្ងៃនេះអ្នករកស៊ី ដុតធ្យូងលក់មិនប្រែប្រួលទេ ពោលគឺ ធ្យូងខ្មែរ នៅតែត្រូវ បាន ឈ្មួញថៃ ចូលមកទិញដឹកចេញតាម ច្រកតំបន់បឹងត្រកួនកាត់មុខស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធខ្មែរ ពិសេសគយនិងរដ្ឋាករ ច្រកតំបន់ យ៉ាងរលូន មិនខ្វល់ឲ្យតែបាន លុយចូលក្នងហោរប៉ៅ ជាការស្រេច ។
បើតាមសេចក្តីរា យការណ៍មកថា ក្នុងឡានដឹកទំនិញ១គ្រឿងប្រភេទហុកឡ ត្រូវបង់ឲ្យខាងទំនាក់ទំនងព្រំដែន ៥មឺនរៀល ប៉ូលិ សព្រំដែន៨០៧ លោកឡុងសំ ណាង ៥មនរៀល ប៉េអិមលោ កចេក សោម ៥មឺនរៀលគណៈកម្មការច្រក ៥មឺនរៀល។
ចំណែកប្រភេទរថយន្តដឹកទំនិញ ចេញចូលតាមច្រកនេះក្នុង១ថ្ងៃៗ មានជាច្រើនគ្រឿង ដូចជាឡានដឹកជី ដំឡូង ម៉ូតូ។ល។ ទោះជា ទំនិញនោះមានច្បាប់ឬអត់ច្បាប់ នៅតែ ពួកគែប្រឹងច្របាច់ករ ក្រុមអាជីវករយក លុយដ៏ដែល។ក្រៅពីទំនិញ ខាងលើ គឺឃើញមាន ឡានធ្យូង ដឹកយកទៅលក់នៅស្រុកថៃក្នុង១ថ្ងៃៗរាប់មុឺន ការុង ទោះជាចេញនៅតាមច្រ កតូច ឬច្រកធំ ក៍ នៅនៅតែបង់ លុយជូនពួកគាត់ដែរ សូម្បីតែធ្យូងចេញនៅតាមច្រកតូច ប្រាសាទតាបែងនៅតែគយទៅ តាមឲ្យបង់លុយ ក្នុង១ឡាន២០០០បាត។
គួរបញ្ជាក់ថា៖ សព្វថ្ងៃនេះមានត្រាក់ទ័រថៃ បានចូលមកដឹកធ្យូង លើទឹកដីខ្មែរជាហូហែរ បើទោះជាឈ្មួញកណ្តាល ជាខ្មែរ អះអាងថាពេលនេះ តម្លៃធ្យូងចុះថោក ជាងមុនបន្តិចក្តី គឺឈ្មួញថៃ ចូលមកទិញយ៉ាងគគ្រឹក គគ្រេងដដែល ឲ្យតែខ្មែរមាន ធ្យូង លក់ដដែល ។ចំណែកខ្មែរវិញ កាប់ឈើគ្មានសល់ទេ ដែលធ្វើឲ្យគេនឹកឃើញដល់សម័យ លង្វែកត្រូវហិនហោចដោយ សារប្រាក់ឌួងសត្រូវសៀម។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ៖ ការនាំធ្យូងចេញទៅថៃកន្លងមកមាន ៣ក្រុមហ៊ុន ខ្លះបានផ្អាកពីការ នាំចេញតាម ច្រកតំបន់បឹងត្រកួន ងាកទៅដឹកចេញតាមច្រករបៀងប្រាសាទត្បែង, ក្នុងឃុំបន្ទាយឆ្មា រជិតជើងភ្នំ ដងរែកវិញ តាមតម្រូវការឈ្មួញ ព្រោះ ចំណាយលុយឲ្យមន្ត្រីច្រកនិងមេព្រៃដូចគ្នា ។បឋម