បន្ទាយមានជ័យ៖ ប្រភពដែលស្និទ្ធនឹងលោកងួន កុសលប្រធានការិយាល័យគយច្រក ទ្វារអន្តរជាតិ ប៉ោយប៉ែត បាន បង្ហើប ឲ្យ ដឹង ថាលោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែត ទើបខំប្រឹងស្រង់ ដើមតាមរបៀបពុករលួយ បានសម្រេចដ៍លើសលប់។ ប្រភពបានដឹងទៀតថា ប្រសិនបើមិន ចំណាយដើមទុន ច្រើនទេនោះ គឺលោក ងួន កុសល មិនអាចទទួល បានតំណែងជាប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតបានស្រួលៗ បែបនេះទេ។ ដូច្នេះហើយទើបត្រឹម មួយរយៈពេលខ្លីសោះលោក ងួន កុសល សាងភាពល្បីល្បាញ ខាងប្រព្រឹត្តអំពើ ពុករ លួយខ្លាំងជាងលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រក ប៉ោយប៉ែត ទៅទៀត។ ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយ មានជ័យមួយចំនួនបានឲ្យដឹងថា គ្រាន់តែទទួលបានតំណែងជា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតភ្លាមគឺលោក ងួន កុសលប្រើតួនាទីនិងអំណាចរបស់ ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ហើយក៏មានការឃុបឃិតបើកដៃពីសំណាក់មេគយមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានខ្សឹបឲ្យដឹងថាបច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗនាំចូលតាមច្រកនេះប ង់ពន្ធត្រឹម៣៥ ទៅ៤០ភាគរ យប៉ុណ្ណោះក្រៅពីនេះឈ្មួញឃុបឃិត បែងចែកផលប្រយោជន៍ជាមួយលោកងួន កុសលប្រធានការិយា ល័យគយច្រកប៉ោយប៉ែត ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញធំៗកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយលោក ងួន កុសល ដើម្បីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូន។ ជាពិសេសករណីមន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃុបឃិតគ្នាជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញបំបាត់ចំណូលពន្ធរដ្ឋគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកគយ មិនគួរមើលរំលងតទៅទៀតនោះទេ។ជុំវិញបញ្ហាខាងលើនេះប្រភពពីមន្ត្រីគយខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នលោក ងួន កុសល កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាបង្អែកទៀតផង។ ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់ឈ្មួញនិងអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកប៉ោយប៉ែត ដោយគ្មានយោគយល់ ឡើយ។ពាក់ព័ន្ធពត៌មាន ពុករលួយនេះសារពត៌មាន យើងបានទាក់ទងទៅ លោក ងួន កុសលដែរ តែមិនលើកទូរស័ព្ទនៅ ថៃ្ងនេះ។ គួររំលឹកថាលោក ងួន កុសល អតីតប្រធានការិយាល័យ គយនិងរដ្ឋាករផែស្ងួត អ៊ុយ ញ៉ុង ភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា ប្រធានការិយាល័យគយនិងរដ្ឋាករ ប៉ោយប៉ែតជំនួសលោក ហ៊ុយសុជាតិ។ពិធីនេះត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី២១មករា២០១៩ នេះ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ភាព លោកផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាក រកម្ពុជា។បឋម