មេឈ្មួញប្រចាំស្រុកមេមត់មាន ឈ្មោះលោកឆាងត្រូវជាប្អូនលោក ឧកញ៉្ញាលឹម ប៊ុនណា (ហៅឧក ញ៉ាខ្នា) និងមានមន្ត្រី PMម្នាក់ ឈ្មោះ ស្រ៊ុនផឹងឡាយជាអ្នក ម៉ៅការផ្លូវដឹកឈើទាំងអស់ នៅក្នុងស្រុក មេមត់ ដើម្បី យកលុយរត់ការបង់អោយមេៗក្នុង ខេត្ត ត្បូងឃ្មុំសឹងគ្រប់ស្ថាបណ័ ជំនាញជាពិសេស អភិបាលខេត្តនិង មេpm ខេត្តនិងខណ្ខ័រដ្ធបាលព្រៃឈើខេត្ត ។ជាក់ស្តែងកាល ពីយប់ថ្ងៃ ទី09/05/2019 មានរថយន្ដកែឆ្នៃជា ច្រើន គ្រឿងបានដឹ កឈើចេញពី ចំណុចការាស់សាំង លោកឃឹម ដាវ៉េត ដែល មានទីតាំងស្ថិតនៅភូមិ ស្លាឃុំ ទន្លូង ស្រុកមេមត់យកទៅលក់នៅប្រទេស វៀតណាមតាមច្រកបឹងជ្រោងដែលមាន លោក ធៀប ម៉ា ដែន(ហៅត ក់)ជាប៉ុស្ដិដុះ ស្លែរមានជំនាញខាងរត់ការឈើខុសច្បាប់ដឹ កចេញទៅលក់ប្រទេសវៀតណាម និងច្រកចាន់ មូល ដែលមានលោកម៉ែនដេតជា មេប៉ុស្ដិជាអ្នកឃុបឃិតអោយ ក្រុមឈ្មួញដឹកឈើ ខុសច្បាប់ ចេញទៅលក់ប្រទេស វៀត ណា នជា ទាំងថ្ងៃទាំងយប់ទាំងខ្សែរៗមានរ ថយន្តសាំងយ៉ុង បាលែននិងរថយន្តកែរឆ្នៃរហូត ដល់រថយន្តខ្នាង យក្សក៏មាន ដែរ ដឹកសឹង ខូងផ្លូងអស់ហើយប្រជាពលរដ្ធសូមណូមពរអោយ លោកអភិបាលខេត្តជួយមើលផង។
ប្រភពពីមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មាន លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេ បញ្ជាការកងរាជ អាវុធហត្ថខេតត្បូងឃ្មុំ ជាបង្អែកដ៏រឹងមាំទេនោះគឺ ឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ និងបក្ខពួក មិនហ៊ាន ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាមច្រកព្រំ ដែនក្នុងស្រុកមេមត់ ស្រេចតែអំពើចិត្ត ដូចសព្វថ្ងៃនេះទេ ។ មន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ បានលើកឡើងទៀតថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់ប្រធានម ន្ទីរកសិកម្ម ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ទេនោះគឺឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ និងបក្ខពួកមិនអា ចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនដូចសព្វ ថ្ងៃនេះឡើយ។ ដូច្នេះហើយថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញចំពោះ បញ្ហាខាងលើនេះព្រោះបច្ចុប្បន្ន ឈ្មួញឈ្មោះ ស៊្រុន ផឹង ឡាយ នៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនស្រេចតែអំពើចិត្ក។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនយកចិត្តទុកដាក់ប ង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃ ឈើឲ្យស្របតាមបទបញ្ជា លេខ០០២ របស់រាជរដ្ឋា ភិបាល នោះឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ហើយត្រូវគេដឹងថា ជាជំនួយការរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ទ មេប ញ្ជាកា រកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ប្រភពបា នឲ្យ ដឹងទៀតថា អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ក៏ដូចជាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ ដែលនៅតែធ្វើសកម្ម ភាពដឹកជ ញ្ជូនឈើ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ ហើយបណ្ដោយឲ្យឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិនិត្យឡើងវិញជាបន្ទាន់ករណី ឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេ ញទៅស្រុ កយួនដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏ដូចជាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ ដែលបន្ត សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ នោះទេ។ ផ្ទុយទៅវិញ ទាំងប្រធាន មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏ដូចជាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ គឺជាអ្នកសម្របសម្រួល ឲ្យឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ ព្រមទាំងបក្ខពួកដឹកជញ្ជូនឈើ ចេញទៅស្រុកយួ នដើម្បីជា ថ្នូរនឹងផ លប្រយោជន៍។ កន្លងមកសមត្ថកិច្ចនិងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ធ្លាប់បង្ក្រាបរថ យន្តដឹកជញ្ជូន ឈើរបស់ក្រុម ឈ្មួញមួយចំនួន ប៉ុន្តែរថយន្តដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ គ្មានសមត្ថកិច្ច ណាហ៊ា នប៉ះពាល់ឡើយ។បឋម