ភ្នំពេញ៖ ថ្មីៗនេះអំពើពុករលួយ របស់លោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា (TC) ត្រូវបានមន្ត្រីក្រោម ឱវាទលាត ត្រដាង ជាសាធារណៈដើម្បីឲ្យលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន ដឹងឮនិងចាត់វិ ធានការទប់ស្កាត់ផងដែរ។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុក រលួយបើកការ ស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរ បស់លោក សន វី ឲ្យបានស៊ីជម្រៅ និងចាត់វិធានការតាមនីតិវិធី។ ប្រភពពីមន្ត្រីបុគ្គលិកអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីលោក សន វី ឡើង កាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាគ្គនាយកទូគមនាគមន៍កម្ពុជា គឺប្រាក់ចំណូលសម្រាប់អង្គភាពមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់។
មន្ត្រីរាជការនៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា(TC) ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ត្រាំ អ៊ីវតឹក ដែលជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ត្រាំ អ៊ីវតឹក ទេនោះគឺលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា មិនហ៊ានប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តឡើយ ព្រោះអាចត្រូវលោករដ្ឋមន្ត្រីចាត់វិធានការដកហូតតំណែង។ ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា ជាបន្ទាន់មិនត្រូវពន្យារពេលនោះទេ។
ប្រភពពីមន្ត្រីបុគ្គលិកនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ក្រោយពេលលោក សន វី ទទួលបានតំណែងជាអគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជា ក៏បានលើកបន្តុបលោក អ៊ុង ពិសិទ្ធ អនុប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ គ្រប់គ្រងតួនាទីយ៉ាងសំខាន់ក្នុងការកឹបកេងថវិកាចំណូលសម្រាប់អង្គភាពទាំងមូល។ ប្រភពបានឲ្យដឹងទៀតថា លោក សន វី បានផ្ដល់អំណាចពេញដែនក្នុងដៃឲ្យលោក អ៊ុង ពិសិទ្ធ ក្នុងការលើកផែនការហិរញ្ញវត្ថុ ហើយរាល់ការចំណាយសម្រាប់អង្គភាពសុទ្ធតែមានការបំប៉ោងដើម្បីកេងប្រវ័ញ្ចថវិការដ្ឋយកចែកគ្នាធ្វើមានធ្វើបាន។ ដោយមានការបើកដៃពីសំណាក់លោក សន វី ទើបលោក អ៊ុង ពិសិទ្ធ អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយថវិកាជាតិត្រូវបានកេងប្រវញ្ចកាន់តែច្រើន ព្រោះគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់ថ្នាក់ដឹកនាំក្រសួងនោះទេ។
ប្រភពពីមន្ត្រីដែលស្និទ្ធនឹងលោក សន វី អគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា កាលជំនាន់លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គឺលោក សន វី មានតំណែងជាអគ្គនាយកស្ដីទីអង្គភាពទូរគមនាគមន៍កម្ពុជា ហើយគ្មានអំណាចប្រព្រឹត្តអំពើពុករលួយដូចសព្វថ្ងៃនេះឡើយ។ ប៉ុន្តែនៅពេលដែលលោក ត្រាំ អ៊ីវតឹក ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយលោក សន វី ទទួលបានតំណែងជាអគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជា គឺលោក សន វី មានអំណាចយ៉ាងធំធេងក្នុងការឃុបឃិតជាមួយលោក អ៊ុង ពិសិទ្ធ ដើម្បីកេងប្រវញ្ចថវិកាជាតិយ៉ាងពេញបន្ទុក។ បញ្ហានេះជារឿងដែលលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនគួរមើលរំលងតទៅទៀតទេ ព្រោះសព្វថ្ងៃលោក សន វី និងលោក អ៊ុង ពិសិទ្ធ កំពុងបន្តតួលេខនៃការចំណាយសម្រាប់អង្គភាពទូរគមនាគមន៍កម្ពុជា តាមអំពើចិត្ត។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានទាន់ពេលផងដែរ ក្នុងខណៈដែលមន្ត្រី២រូបខាងលើនេះ កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ៕