ប៉ៃលិន៖មន្ត្រីនិងភ្នាក់ងារគយក្នុងខេត្ត ប៉ៃលិនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរ ញ្ញវ ត្ថុចាត់វិធានការទប់ស្កាត់ អំពើពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យ គយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិន ជាបន្ទាន់។ ដោយហេតុថា មួយរយៈចុងក្រោយនេះលោក ទី ប៊ុនឡង់ ឃុប ឃិត ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បា ប់កាន់តែច្រើនឡើងៗ។ហើយមេ គយធំៗក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ខណៈ បានផលប្រយោជន៍។ លើសនេះ ទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបាន ស៊ីជម្រៅទៅលើរឿង អាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ និងលោក សំ សុវណ្ណារិទ្ធ ផងដែ រ។ដើម្បីកុំឲ្យមន្ត្រីគយទាំង ២នាក់នេះឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តទៀត។ សេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការ ស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ទី ប៊ុនឡង់ ប្រធានកា រិយា ល័ យគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ឲ្យបានស៊ីជម្រៅ។ ដោយហេតុថា ចាប់តាំងពីលោក ទី ប៊ុនឡង់ មកកាន់តំណែងជាប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ គឺលោក ទី ប៊ុនឡង់ ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រំ បានបញ្ជាក់ថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន បានយកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តមណ្ឌលគិរី មកឃុបឃិតបើកដៃឲ្យលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំធ្វើអ្វីៗតាមអំពើចិត្ត។តាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។ក៏ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពដែលស្និទ្ធនឹងលោក ទី ប៊ុនឡង់ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ទី ប៊ុនឡង់ ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ជាងនេះទៅទៀតប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ដែលជាប្រធានសាខាគយខេត្តប៉ៃលិន ទេនោះគឺលោក ទី ប៊ុនឡង់ មិនអាចធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តប៉ៃលិន បានឲ្យដឹងថាបច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បង់ពន្ធត្រឹម៣០ភាគរយទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលចំណេញជាមួយលោក ទី ប៊ុនឡង់ និងលោក សំ សុវណ្ណារិទ្ធ យ៉ាងសុខស្រួល។ ផ្ទុយទៅវិញលោក ទី ប៊ុនឡង់ និងបក្ខពួកបានគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញនិងអាជីវករតូចតាច ជាពិសេសប្រជាពលរដ្ឋដែលនាំចូលទំនិញតាមរទេះ និងតាមរ៉ឺម៉កម៉ូតូ ដោយពុំមានការយោគយល់ឡើយ។ ទង្វើរបស់លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ និងបក្ខពួកកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ព្រោះកំពុងប៉ះពាល់ដល់វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយផងដែរ។រឿងរ៉ាវខាងលើនេះអង្គភាពយើងបានទាក់ទងទៅលោក ទី ប៊ុនឡង់ និងលោក សំ សុវណ្ណារិទ្ធដែរតែមិនលើកទូរស័ព្ទ។(មានត)