ខេត្តប៉ៃលិន ៖ លោក ផាត់ វីរះ ប្រធានការិយាល័យ នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ដែលទើប ឡើងកាន់តំណែង ជំនួសលោក សួស សុខដារា កំពុងរងនូវ ការរិះគន់ ពីក្រុមឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញអំពីការចាត់ចែងឲ្យ មន្ត្រីនគរបាល ជាដៃជើង របស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈ ការធ្វើស្ថិតិ ដើម្បីកេណ្ឌ ក្រុមឈ្មួញ ក្រុមហ៊ុន ដឹកជញ្ជូន ទំនិញ ដែលរកស៊ី បង់ពន្ធមិនគ្រប់ និងនាំចូល ទំនិញឆ្លងកាត់ ខុសម៉ោង រដ្ឋបាល ត្រូវគិតគូរសេវា ដើម្បីជៀស ពីការបិទបារ៉ាស ឬរំខាន ដល់ការ ដឹកជញ្ជូន។
មន្ត្រីសាលាខេត្តប៉ៃលិន បានលួចបង្ហើបថា យោងតាមអនុក្រឹត្យ លេខ៦៤ មសន មន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រកអន្តរជាតិ គឺមានតួនាទី ត្រួតពិនិត្យ រាល់មធ្យោបាយ ទំនិញចេញ-ចូល អ្នកដំណើរ ភ្ញៀវជាតិ-អន្តរជាតិ ប្រថាប់ត្រាលើ លិខិតឆ្លងដែន (ទិដ្ឋាកា) ទប់ស្កាត់ការហូរចូល រាល់ជនអន្តោប្រវេសន៍ ខុសច្បាប់ និងផ្តល់ទិដ្ឋកា ភ្ញៀវចូលប្រទេស។ ប៉ុន្តែលោក ផាត់ វីរះ ដែលទើបមក កាន់តំណែងនេះ ប្រហែលជាត្រូវ ចំណាយកញ្ចប់ ដើម្បិបានតំណែង ក៏បង្កើតឲ្យមាន យុទ្ធសាស្ត្រ ទាញយក លាភសក្ការៈ ទាំងបំពាន ទៅនឹងតួនាទី ភារកិច្ចរបស់ខ្លួន ដែលមានចែង ក្នុងអនុក្រឹត្យលេខ ៦៤មសន ។
លោក ផាត់ វីរះ ក៏បណ្តែតបណ្តោយ ឲ្យមន្ត្រីរបស់ខ្លួន ធ្វើសកម្មភាព ជាន់កពលរដ្ឋ អាជីវករ តូចតាច ដឹកទំនិញតាមរទេះ តម្រូវឲ្យបង់លុយ ដោយគ្មានវិក្កបត្រនេះ បង្កភាពអសកម្ម ដោផយគ្មាន ការកែទម្រង់។ គេមានជំនឿថា មិនយូរទេ ករណីតម្រូវ ឲ្យឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ត្រូវបង់ក្បាលរថយន្ត ជូនទៅលោក ផាត់ វីរះ អាចនឹងផ្ទុះធ្លាយ ខណៈឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនខ្លះ មានសែស្រឡាយ ខ្នងអ្នកធំ ក៏ដូចជាមានចរឹក បោះនុយឲ្យត្រីធំ ។ ដូច្នេះប្រសិនបើ លោក ផាត់ វីរះ ត្រូវបានបង្ខំ ឬជំរិតឈ្មួញ និង ក្រុមហ៊ុនដឹកជញ្ជូន តាមទំនើងចិត្ត ខ្លួនទាមទារ។បឋម