Daily Archives: June 15, 2024

លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបានប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយអូរចំណារផ្លូវជាតិលេខបួនកំពុងល្បីល្បាញខាងពុករលួយ

រភពស្និទ្ធនឹងលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក សា រ៉ាវុធ មិនញញើតក្នុងការប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយ។ ក្នុងមួយថ្ងៃៗមានរថយន្តទាំងធុនធំនិងធុនតូចរាប់រយរាប់ពាន់គ្រឿងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដូច្នេះលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ប្រមូលលុយបានមិនតិចនោះទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិ

ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លោក ចេង ស្រុង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយយកធ្វើមានបានផ្ទាល់ខ្លួន?​

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅឡើយទេ។ ផ្ទុយទៅវិញលោក ឱម យ៉ិនទៀង បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ អនុប្រធានមន្ទីរទទួលបន្ទុកពិនិត្យឯកសារ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។ សូម្បីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យលោក ចេ…