លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបានប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយអូរចំណារផ្លូវជាតិលេខបួនកំពុងល្បីល្បាញខាងពុករលួយ…!
ប្រភពស្និទ្ធនឹងលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក សា រ៉ាវុធ មិនញញើតក្នុងការប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយ។ ក្នុងមួយថ្ងៃៗមានរថយន្តទាំងធុនធំនិងធុនតូចរាប់រយរាប់ពាន់គ្រឿងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដូច្នេះលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ប្រមូលលុយបានមិនតិចនោះទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស