សង្ស័យពុលស្រា ស្រីស្អាត៣នាក់ បានបាត់បង់ជីវិត យ៉ាងអណោច អធ័ម ទាំងវ័យក្មេង
ភ្នំពេញ ៖ នារីវ័យក្មេង ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយ២នាក់ដេកបែកពពុះមាត់ស្លាប់នៅក្នុងបន្ទប់ជួយមួយកន្លែង និងម្នាក់ទៀត ក្រោយពីពួកគេនាំគ្នាផឹកស្រាថ្នាំមួយប្រភេទដែលមានយីហោ «ស្រាទំពាំងបាយជូ» អស់ចំនួន ១១ដប រួចមិនស្រួលខ្លួនរត់ទៅរកពេទ្យនៅឯស្រុកកំណើត ក្នុងខេត្តកណ្តាល ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលជាន់ទី៣ ផ្ទះលេខ ២៧ ផ្លូវសុធារស (ទល់មុខផ្សារអ៊ីអន១) ក្រុម៤៤ ភូមិ៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំ…