Daily Archives: September 3, 2021

លោក ឃួន ស្រេង បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យក្នុងការបើកសាលារៀនឡើងវិញ

ភ្នំពេញ៖ មួយថ្ងៃក្រោយកិច្ចប្រជុំ​រវាងរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ជាមួយ​អភិបាលរាជធានីខេត្ត និងមន្ទីរអប់រំ​ យុវជន និងកីឡា រាជធានីខេត្ត រួចមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញ​សេចក្តីសម្រេច​បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាល​រាជធានីភ្នំពេញ។ តាមសេចក្តីសម្រេច ក្រុម​ការងារត្រួតពិនិត្យ និងវាយតម្លៃ​ការបើកដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សាចំណេះទូទៅ​គ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដឹកនាំ…

ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ លោក តាប់ ម៉ាឡៃ កំពុងតែធ្វើព្យុះធ្វើភ្លៀងប្រព្រឹត្តអំពើពុករលួយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយ

ខេត្តកំពង់ស្ពី៖ តាមប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកដល់ពេលនេះលោក តាប់ ម៉ាឡៃ ពង្រឹងបណ្តាញពុករលួយកាន់តែរឹងមាំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលអំពើពុករលួយរបស់លោក តាប់ ម៉ាឡៃ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក តាប់ ម៉ាឡៃ​ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺ នៅឡើយទេ។

បើតាមការបញ្ជាក់ពីមន្រ្តីរាជការក្នុងមន្ទីររៀបចំដែន…

ប្រធានការិយាល័យគយច្រកទំនប់រលក លោក ណុប សំអាន កាន់តែល្បីល្បាញខាងពុករលួយពេញទំហឹងស្រង់ដើម

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែបើកដៃឲ្យឈ្មួញធំៗជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ មន្រ្តីនៅច្រកកំពង់ផែទំនប់រលក បានឲ្យដឹងទៀតថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងលោក ផាត់ សំណាង អនុប្រធានការិយាល័យគយច្រកទំនប់រលក ទទួលបន្ទុកពិនិត្យឯកសារ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះឈ្មួញឈ្មោះ ចិត្រ នាំចូលទំនិញច្រើនជាងគេតា…

ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លោក ចេង ស្រុង មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយយកធ្វើមានបានផ្ទាល់ខ្លួន?​

ខេត្តព្រះសីហនុ៖ តាមប្រភពពីមន្រ្តីតូចតាចនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នៅឡើយទេ។ ផ្ទុយទៅវិញលោក ឱម យ៉ិនទៀង បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ អនុប្រធានមន្ទីរទទួលបន្ទុកពិនិត្យឯកសារ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។ សូម្បីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យលោក ចេ…