លោក មាស កេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ស្រុកព្រះស្តេចពន្យារអាយុចូលនិវត្តន៍បន្តប្រព្រឹត្តអំពើពុករលួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរពិនិត្យឡើងវិញ
ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រៃវែង បានឲ្យដឹងថា ការដែលលោក មាស កេង ប្រធាន ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកព្រះស្តេច អាចពន្យារអាយុចូលនិវត្តន៍ ហើយបន្តប្រព្រឹត្តអំពើពុក រលួយ យ៉ាង ពេញបន្ទុកគឺមានការឃុបឃិតពីសំណាក់ លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ ខេត្តព្រៃវែង ផងដែរ។ ដូច្នេះហើយទើប មានសេចក្តីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យលោក មាស កេង និងលោក អ៊ុន សុធា ប្រធានម…