ការផ្លាស់ប្តូរតំណែងមេគយចល័តតំបន់៥ធ្វើឲ្យល្អតែមើលព្រោះកន្លងមកលោក យឹម ផល្លី ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយមិនចាញ់លោក ឈួន សោភាទេ
ប្រភពបានឲ្យដឹងថាក្រុមគយចល័តក្រសួងឈើរជើងក្នុងស្រុកអន្លង់វែង ដែលប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ បន្ទុកនោះស្ថិត នៅក្រោមការគ្រប់គ្រងរ បស់លោក យឹម ផល្លី ក្នុងពេលដែលលោក យឹម ផល្លី ធ្វើជាអនុប្រធានគយចល័ត តំបន់៥។ ដូច្នេះនៅពេលដែលលោក យឹម ផល្លី ទទួលបានតំណែងជាមេគយចល័តតំបន់៥ គឺលោក យឹម ផល្លី កាន់តែមានអំណាច ធំធេង ក្នុងការប្រព្រឹត្តអំពើពុករលួយជាមិនខាន។
ក្រុមឈ្មួញនិងអាជីវករដែល ប្រកបរបរដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ -សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់មុខ ស្នាក់ ការគយចល័តផ្លូវជាតិលេខ៥ ចំណុចគល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុ…