Daily Archives: October 31, 2020

មន្ត្រីរដ្ឋ​បាល​ព្រៃឈើក្នុ​ងស្រុក​សណ្តាន់ឃុ​បឃិតឲ្យឈ្មួ​ញដឹកជញ្ជូន​ឈើខុស​ច្បាប់

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិង សកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ  បានឲ្យដឹងថា​ គ្រប់សកម្មភាពដឹក ជញ្ជូនឈើ ចេញពីស្រុកសណ្តាន់ គឺមិនរំលងពីភ្នែកលោក  មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់  នោះឡើយ។  ប៉ុន្តែលោក មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃ ឈើសណ្តាន់ មិនដែលចាត់វិធានការបង្ក្រាបក្រុ មឈ្មួញទាំងនោះ ទេហើយឃុប ឃិត ឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ងសុខស្រួលដើម្បី ជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះជារឿង ដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះបទ ល្មើសព្រៃឈើ…

លោក ​ឈួន ហៃ​ ប្រធានសាខាគ​យខេត្តកំពង់​ស្ពឺមានជំនា​ញខាងប្រព្រឹ​ត្តអំពើពុករ​លួយលោ​ក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជារក្សា​ភាពស្ងៀម​ស្ងាត់

ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ​ប្រធានសាខាគយខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា ប៉ុស្តិ៍ជជុះនៅ ខាងមុខស្នាក់ ការសាខា គយ ខេត្ត កំពង់ស្ពឺ គឺជាប្រភពចំណូល ដ៏សំខាន់របស់លោក ឈួន ហៃ  ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដែលល្បី ល្បាញ ខាង ពុករលួយផងដែរ។  ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែត បណ្តោយ តទៅទៀ តទេព្រោះ បច្ចុប្បន្នលោក ឈួន ហៃ ​ប្រធានសាខាគយខេត្តកំពង់ស្ពឺ នៅតែប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុក រលួយ យ៉ាងសុខស្រួលតែម្តង។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបា នគេដឹងថា​ ជាបង្អែកដ៏ក្រ…

ឈ្មោះ​ ហេង​ និងឈ្មោះ ​លឹម ម្ចាស់កា​ស៊ីណូនៅច្រ​កដូង៧ដើម​ស្រុកមេមត់បើកឲ្យ​ពលរដ្ឋខ្មែ​រចូលលេងល្បែង​ដោយ​សេរី

ប្រពភពីអ្នកចូលទៅដល់ក្នុងការស៊ីណូ យីហោ៦៩ នៅច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមាន ពលរដ្ឋខ្មែ រជិះម៉ូតូ  ជិះរថយន្តទៅលេងល្បែងបញ្ជល់មាន់បៀអាប៉ោង យូគីនិងល្បែងផ្សេងៗទៀតក្នុងកា ស៊ីណូនោះរាប់រយរាប់ ពាន់ នាក់។ ប្រភពបានឲ្យដឹងទៀតថា​  មានអ្នកខ្លះចាញ់ល្បែងអស់លុយកាក ទ្រព្យសម្បត្តិ ម៉ូតូ និង រថយន្តជាបន្តបន្ទាប់ ហើយ ឈ្មោះ ហេង និងឈ្មោះ លឹម អាចប្រមូលលុយបានរយលានរៀល  និងរាប់ម៉ឺនរាប់សែនដុល្លា រក្នុងមួយថ្ងៃៗ។ ប្រភពខ្លះបានឲ្យដឹង ថា មានមន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ មួយចំនួនសម្ងំទទួល ផលប្រយោជន៍ពីឈ្មោះ  ហេង និងឈ្មោះ លឹម ដែលបើកល្បែងស៊ីសងក្នុ …