លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរីបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធតាមអំពើចិត្តមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ និងនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏បាន ឲ្យដឹង ដែរថា ឈ្មួញធំៗអាចនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទាំង២ នេះយ៉ាងរលូនព្រោះពួក គេមាន ទំនា ក់ទំនងជិតស្និ ទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងពុករលួយ។ ប្រភពស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ហ៊ុយ សុជាតិ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្តែងលោក គុណ ញឹម ដែលជាមេគយធំ បានរក្សាភាពស្ង…