មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសណ្តាន់ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិង សកម្មជនព្រៃឈើក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា គ្រប់សកម្មភាពដឹក ជញ្ជូនឈើ ចេញពីស្រុកសណ្តាន់ គឺមិនរំលងពីភ្នែកលោក មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ នោះឡើយ។ ប៉ុន្តែលោក មាម ស៊ីតូ នាយសង្កាត់រដ្ឋបាលព្រៃ ឈើសណ្តាន់ មិនដែលចាត់វិធានការបង្ក្រាបក្រុ មឈ្មួញទាំងនោះ ទេហើយឃុប ឃិត ឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ងសុខស្រួលដើម្បី ជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះជារឿង ដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះបទ ល្មើសព្រៃឈើ…