លោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ស្រុកសន្ទុកខេត្តកំពង់ធំល្បីល្បាញខាងពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក អេង រស់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ មិនត្រឹមតែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយប៉ុណ្ណោះទេ គឺថែមទាំងហ៊ានផ្គើនជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ ទៀតផង។ ជាពិសេសលោក ជូ កុល្លា តែងប្រើឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើ…