ធ្លាយរឿងអាស្រូវរបស់លោក អ៊ឹម ហង្ស ប្រធានគណនេយ្យ TC (កូនជឹង) របស់លោក សុខ ពុទ្ធីវុធ វេចលុយរាប់លានដុល្លារ?មេៗកំពុងព្យាយាមលាក់បាំង ?
ភ្នំពេញ: មើលឃើញទឹកស្ងប់មិនអាចថា គ្មានសង្គ្រាមមច្ឆា និងសត្វភេ ក្នុងទឹកនោះទេ ។ យ៉ាងណាមិញនៅក្នុងអង្គភាពTC រកស៊ីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាហៅកាត់(TC) ដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹកនោះ បើមើលពីក្រៅហាក់ ដឹកនាំយ៉ាងល្អដោយស្ងប់រលូនមិនអាចថាគ្មានសង្គ្រាមផ្ទៃក្នុងដណ្តើមគ្នាចឹកដណ្តើមគ្នាកាយដូច (រឿងមាន់ព្រៃកំចាយមាន់ស្រុក)នោះដែលបានផ្សាយលេខមុនរួចហើយរវាង លោក សន វី អគ្គនាយកTC និង(កូនជឹង) សុំមិនបពេ្ចាញឈ្មោះ ដែល…