លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលកប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទំនប់រលកយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗក្នុងខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងចំណោមឈ្មួញនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធតាម…