បទល្មើសបំផ្លាញព្រៃឈើនៅតំបន់ព្រៃអង់តែននិងព្រៃឡង់ខេត្តកំពង់ធំរងការកាប់បំផ្លាញ
ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មោះ សាន សុឃន ដែលជាមន្ត្រីបរិស្ថានប្រចាំស្នាក់ការចំណុចភូមិអូរខ្មោច ប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ហើយគ្រាន់តែពលរដ្ឋម្នាក់ដឹកឈើគ្រាក់តាមគោយន្តកាឡេថង ត្រូវបានឈ្មោះ សាន សុឃន គាបយកលុយ១លានរៀល។ ការដែលឈ្មោះ សាន សុឃន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាមេខ្លោងនៅពីក្រោយបទល្មើសព្រៃឈើ ហើយឈ្មោះ សាន សុឃន ជាមន្ត្រីអាក្រ…