លោក យូ ហេង មេគយខេត្តបាត់ដំបងខំស្រង់ដើមតាមរបៀបពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យូ ហេង មេគយខេត្តបាត់ដំបង ត្រូវបានលាតត្រាដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ទុកឲ្យលោក យូ ហេង បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើ…