Daily Archives: December 15, 2019

ក្រុមម​ន្ត្រីស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តផ្លូ​វជាតិលេ​ខ៨ស្រុកស្នួលឃុ​បឃិតជាប្រព័ន្ធប្រ​ព្រឹត្តអំពើពុករ​លួយយ៉ាង​ពេញប​ន្ទុក

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ នៅតែ​ឃុបឃិត​ឲ្យ​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​លោក ហ៊ុយ ហឿន និង​បក្ខពួក​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន ព្រោះ​លោក ស្រេង ស្រស់ ជា​អ្នក​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហ៊ុយ ហឿន និង​បក្ខពួក​ធ្វើ​អ្វ

លោក ​ទី ប៊ុនឡង់មេគ​យច្រកទ្វារអន្តរជា​តិព្រំ​ខេត្តប៉ៃលិនប្រព្រឹ​ត្តអំពើពុករលួយ​ពេញប​ន្ទុក

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដើម្បី​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់ខ្លួន គឺ​លោក ទី ប៊ុន​ឡង់ តែង​យកឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ និង​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មក​ទន្ទេញ​ជាប់មាត់​។ មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ប្រទេស​សៀម​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បើ​ង​ចែក​ផលប្រយោជន៍​

​លោក ឱម​ យ៉ិនទៀងប្រ​ធានអង្គភា​ពប្រឆាំងអំ​ពើពុករលួយមិ​នគួរមើលរំ​លងមេគ​យច្រក​ទំនប់រលកលោក ​ណុប សំអាន​ប្រព្រឹត្តអំពើពុករលួ​យដោយ​គ្មានញ​ញើតអ្វីទាំ​ងអ​ស់

ប្រភព​ស្និទ្ធ​នឹង​លោក ណុប សំអាន បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទំនប់រលក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​កំពុង​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​លោក ណុប សំអាន និង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ក៏ដូចជា​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ចេញពី​កំពង់ផែ យកលុយ​យ៉ាង​សុខ​ស្រួល​។ រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណុប សំអាន ត្រូវបាន​លាត