ឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើពីខេត្តក្រចេះចូលខេត្តត្បូងឃ្មុំលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តសម្ងំទទួលផលប្រយោជន៍
ប្រភពពីប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជារៀងរាល់យប់លើផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ក៏ដូចជានៅលើផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានសមត្ថកិច្ចនគរបាល ក៏ដូចជាសមត្ថកិច្ចអាវុធហត្ថដាក់គោលដៅត្រួតពិនិត្យដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗទៀត។ ក៏ប៉ុន្តែជាក់ស្ដែងសមត្ថកិច្ចទាំងនោះ គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ យ៉ាងសុខស្រ…