លោក ហេង សំហៃប្រធានការិយាល័យគយច្រកកំពង់ផែកែវផុសបើកដៃឲឈ្មួញធំៗនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែកែវផុសតាមអំពើចិត្ត
ប្រភពដែលស្និទ្ធនឹងលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកែវផុស កាន់តែច្រើនឡើងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះលោក ហេង សំហៃ ប្រើតួនាទីនិងអំណាចរាប់ក្បាលរថយន្តដឹកទំនិញរបស់ឈ្មួញយកលុយតាមអំពើចិត្តរហូតដល់ឈ្មួញខ្លះអត់ធ្មត់តទៅទៀតលែងបាន ក៏បើកកកាយរឿងអាស្រូវពុករលួយរបស់លោក ហេង សំហៃ ជាបន្តបន្ទាប់។ ប្រភពពីមន្…