លោក យឹម វណ្ណៈមេគយច្រកដូង៧ដើមស្រុកមេមត់ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជារក្សារភាពស្ងៀមស្ងាត់
មន្ត្រីគយខេត្តត្បូងឃ្មុំ ដែលស្និទ្ធនឹងលោក យឹម វណ្ណៈ បានឲ្យដឹងថា ក្រុមឈ្មួញធំៗ ដែលនាំទំនិញចូលតាម ច្រកដូង៧ ដើម ឃុំដារ ស្រុកមេមត់ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក យឹម វណ្ណៈ ក៏ដូចជាសុំការយោគយល់ ពីសំ ណាក់លោក យឹម វណ្ណៈ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពបានឲ្យដឹងទៀតថា លោក យឹម វណ្ណៈ មានអត្តលេខ៦៥២ ហើយជាមេគយច្រកដូង៧ដើម មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹ…