លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនប្រើអំណាចប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុន
ប្រភពពីមន្ត្រីគយក្នុងខេត្តប៉ៃលិន មួយចំនួនបានបង្ហើបឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងគឃ្លើន ហើយសូម្បីតែប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត ក៏ត្រូវលោក ទី ប៊ុនឡង់ គាបយកលុយដោយពុំមានការយោគយល់ឡើយ។ ប្រភពបានបញ្ជាក់ទៀតថា ឈ្មួញធំៗដែលអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចេញពីខេត្តប៉ៃលិន ចូលទៅរាជធានីភ្នំពេញ យ៉ាងសុខស្…