លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ឃុបឃិតជាក្រុមឈ្មួញឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចាត់ទុកក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ហេតុនេះហើយទើបមេឈ្មួញ ណុប ឌី ហៅឆើត មេឈ្មួញ ជឿង ថេង និងមេឈ្មួញ តាំង អៀង ជាដើម នៅតែអាចដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ចូលខេត្តកំពង់ស្ពឺ ហើយចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តតាកែវ និងខេត្តកំពត យ៉ាងពេញបន…