បទល្មើសនេសាទពេញបឹងទន្លេសាបខេត្តពោធិ៍សាត់សមត្ថកិច្ចបង្ក្រាបមិនចេះអស់កាន់តែកើនឡើង
ថ្មីៗនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចប្រដាប់អាវុធបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់លើផ្ទៃបឹងទន្លេសាបក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោល និងចាក់លែងត្រីចម្រុះ១៣០គីឡូក្រាមចូលទឹកបឹងវិញផងដែរ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា វត្ថុតាងបទល្មើសនេសាទដែលសមត្ថកិច្ចចម្រុះរកឃើញរួមមានសាច់អួនក្រឡាញឹក៤ខ្សែ មានប្រវែង១១២០ម៉ែត្រ ក្បាលបចំនួន៤គ្រឿង បង្គោលចម្រឹង៨៥០…