មេឈ្មួញ ជឹម សុខមិនអនុវត្តន៍តាមអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្មអាងខ្នងបង្អែករឹងមាំនៅក្នុងខេត្តព្រៃវែង?
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យ ទទួលបានអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម ដើម្បីនាំចេញគោក្របីទៅស្រុកយួនក្នុងមួយឆមាស(៦ខែ) ចំនួន៥០០០ក្បាលគឺក្នុងមួយថ្ងៃមេឈ្មួញ ជឹម សុខ អាចនាំគោក្របីចេញទៅស្រុកយួន៣០ក្បាលប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្ដែងមេឈ្មួញ ជឹម សុខ ដឹកជញ្ជូនគោក្របីចេញទៅស្រុកយួនក្នុងមួយថ្ងៃៗរាប់សិបរថយន្តធុនធំ ហើយក្នុងមួយរថយន្តមិនតិចជាង៣០ក្បាលនោះទេ គឺមេឈ្មួញ ជឹម សុខ បំពានលើអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម ។ មានថ្ង…