អ្នកមានអំណាចទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកសង្កាត់ស្មាច់មានជ័យលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងនិងលោកស្រី មិថុនា ភូថងអភិបាលខេត្តរក្សាភាពស្ងៀមស្ងាត់
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ស្មាច់មានជ័យ បានឲ្យដឹងថា ព្រៃកោងកាងលិចទឹកនៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ ត្រូវអ្នកមានអំណាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ច្រើនខែមកហើយ ដោយមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរថ្នាក់សង្កាត់ ថ្នាក់ក្រុង និងថ្នាក់ខេត្ត ចាត់វិធានការទប់ស្កាត់នៅឡើយទេ បើទោះបីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទាំងមន្ត្រីបរិស្ថានក្នុងក្រុងខេមរភូមិន្ទ ក៏ដូចជាលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោកស្រី មិថុនា ភ…