ពលរដ្ឋចោទឧកញ៉ា ភឿន ផល្លារំលោភយកដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តកណ្តាល ៖ប្រជាពលរដ្ឋបានចោទ ឧកញ៉ា ភឿន ផល្លា ថាបានប្រើអំណាចទឹកប្រាក់ ឲ្យអាជ្ញាធរក្នុងមូលដ្ឋាន ដើរបញ្ចុះ បញ្ចូល ប្រជាពលរដ្ឋឲ្យផ្ដិតមេដៃ នៅលើឯក សារបញ្ជាក់ថា ពួកគាត់បានយល់ព្រមលក់ដី ព្រែករបស់រដ្ឋទំហំជាង ១០ហិកតានេះឲ្យ ខ្លួនដោយគ្រាន់តែផ្តល់លុយបន្តិចបន្តួចឲ្យពលរដ្ឋប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បានចោទប្រកាន់លោកឧកញ៉ា ភឿន ផល្លា ថា បានរំលោភយកដីព្រែកសាធារណៈរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ទន្ទឹមនោះគេក៏ស្គាល់ថា លោ…