លោកងួន កុសលមេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងសាងស្នាដៃប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព
បន្ទាយមានជ័យ៖ ក្នុងតួនាទីជាប្រធានការិយាល័យគយច្រក ទ្វារអន្តរជាតិប៉ោយប៉ែតត្រឹម មួយរយៈពេលខ្លី គឺលោក ងួន កុសល កំពុងបង្ហាញស្នាដៃខាង ប្រព្រឹត្តអំពើពុករលួយតាម ច្រើនរូបភាពដោយគ្មាន ញញើតអ្វីទាំងអស់ ព្រោះអាង មានខ្នងបង្អែករឹងមាំ។ រឿងអាស្រូវរបស់លោក ងួន កុសល ត្រូវបានបើកកកាយ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែ មេគយធំៗ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ដូច្នេះហើយទើបលោក ងួន កុសល ហ៊ានប្រើតួនាទីជាប្រធាន…