លោក ទី ប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំដុះស្លែរប្រព្រឹត្តអំពើពុករលួយលោក គុណ ញឹមមេគយធំរក្សាភាពសម្ងំស្ងៀម
ប្រភពពីមន្ត្រីគយនៅខេត្តប៉ៃលិន មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ដែលមានការសម្របសម្រួលពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងប្រមូលលុយយ៉ាងត្រជាក់ចិត្តពីក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។ មន្ត្រីគយខេត្តប៉ៃលិន បានលើកឡើងទៀតថា ការដែលលោក ទី ប៊ុនឡង់ អាចឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រំ ខុសម៉ោងរដ្…