ឈ្មួញធំៗសម្រុកនាំចូលជ្រូកពីស្រុកយួនតាមច្រករបៀងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត
ប្រភពដែលស្និទ្ធនឹងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា ដោយសារមានលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ជាបង្អែករឹងមាំទើបលោក ថៃ លី ហ៊ានបំពានលើបទបញ្ជារបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ចែរ៉ុង និងឈ្មួញឈ្មោះ ធីម ដែលរស់នៅក្នុងឃុំធ្លក ស្រុកអង្គរបុរី ឃុបឃិតជាមួយឈ្មួញយួនឈ្មោះ ច្រុប នាំចូលជ្រូកពីស្រុកយួនយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ជាពិសេសនៅតាមច្រកបាក់ដៃមានក្រុមឈ្មួញសម្រុកនាំចូលជ្រូកពីស្រុក…