លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា មន្ត្រីគយធំៗជាច្រើននាក់នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ទុកលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ជាប្រភពចំណូលរបស់ខ្លួនទើបបណ្ដោយឲ្យលោក យី ថុល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។ ជាក់ស្ដែងរឿងអាស្រូវពុករលួយរបស់លោក យី ថុល ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែទាំងលោក គុណ ញឹម ដែលជាមេគយធំ ព្រមទាំងអគ្គនាយករងគយជាច្រើនរូបទៀតបែរជារក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វ…