លោក យូ ហេងមេគយខេត្តបាត់ដំបងប្រព្រឹត្តអំពើពុករលួយយកឈ្មោះលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមកបិទបាំង
ប្រភពដែលស្និទ្ធនឹងលោក យូ ហេងបានឲ្យដឹងថាឈ្មួញធំៗជាច្រើននាក់កំពុងបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញធំៗអាចដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ទៅដល់គោលដៅនៅរាជធានីភ្នំពេញ គឺដោយសារមានការឃុបឃិតជាមួយមន្ត្រីគយចល័តក្នុងខេត្តបាត់ដំបង ផងដែរជាពិសេសគយចល័តនៅលើផ្លូវជាតិលេខ៥។ ប្រស…