លោក ហេង សំបូរមេគយខេត្តកំពតនិងលោក យី ថុលមេគយច្រកព្រែកចាកពួតដៃគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត នៅតែបន្តប្រើអំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានបញ្ជាក់ថា ទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក យី ថុល មិនញញើតក្នុងការបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយនោះទេ។ ការដែលលោក យី ថុល មេគយច្រកព្រែកចាក ហ៊ានធ្វើអ្វីៗស្រេចតែអំព…