លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរីបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធនិងបង់មិនគ្រប់ដោយសេរី?
ថ្មីៗនេះប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ត្រីគយប្រចាំច្រកនេះប្រើតួនាទីនិងអំណាចគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញមន្ត្រីគយប្រចាំច្រកទ្វេភាគីដាក់ដាំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះគឺជា…