លោកបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក ជៀម ច័ន្ទសោភ័ណអភិបាលខេត្តមិនហ៊ានបង្រ្កាបល្បែងស៊ីសងកើតពេញបន្ទុកនៅស្រុកមេមត់
ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ បានកត់សម្គាល់ថា ចាប់តាំងពីឈ្មោះ ហេង និងឈ្មោះ លឹម បើកសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ គឺបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មកើតឡើងគួរឲ្យភ័យខ្លាច ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ មិនបង្ក្រាបល្បែងស៊ីសងទាល់តែសោះ។ ប្រភពខ្លះបានលើកឡើងថា សង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅច្រកដូង៧ដើម ឃុំដារ ជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះមាន…