ទំនងលោក គុណ ញឹមបើកភ្លើងខៀវឲ្យ បានជា លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកត្រពាំងផ្លុងហ៊ានឃុបឃិតជាមួយក្រុមឈ្មួញ កេងបន្លំចំណូលជាតិជាច្រើន?
ត្បូងឃ្មុំ ៖ សមត្ថកិច្ចច្រកត្រពាំងផ្លុងបានឲ្យដឹងថា ប្រធានការិយាល័យគយ និង រដ្ឋាករច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង គឺលោក អ៊ួន សុវណ្ណារ៉ា ដោយអាងខ្លួនជាក្មួយបង្កើត ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលីនោះ បានប្រើអំណាច ឆ្លៀតឱកាស ក្នុងការ លួច បំបាត់ កេងបន្លំ ចំណូលពន្ធ ដោយឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញបង់ពន្ធមិនគ្រប់ និងមានលួចបង្កប់ទំនិញ ខុសច្បាប់ ចូល មកដូចទឹកបាក់ទំនប់យ៉ាងអនាធិបតេយ្យបំផុត ដែលធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋរាប់សែន ដុល្លារក្នុង១ខែៗ។
ក្រុមមន្ត្រីខាងលើឲ្យដឹងបន្ថែមថា ភាពមិនប្រក្រតី ពាក់ព័…